Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់ នៅ​បឹង​ជើងឯក​កាត់បន្ថយ​ការបំពុល​បរិស្ថាន​មួយ​កម្រិត​ធំ នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​ ៖​ អភិបាល​រាជធានី​ភ្នំពេញ​លោក ​ឃួង​ ស្រេង​ និង​លោក​បណ្ឌិត​អ៊ី​តូ​មិម​ប៉េ​អ៊ិ​ (Dr. lto Minpei) ប្រធាន​ដឹកនាំ​ក្រុមការងារ​ត្រៀម​ការសិក្សា​ស្រាវជ្រាវ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អ​មន្តរ​ជាតិ​ជប៉ុន​JICA (​ប្រទេស​ជប៉ុន​) នា​ព្រឹក​ថ្ងៃទី​២៣​ ឧសភា​ ឆ្នាំ​២០១៩​នេះ​បាន​ចុះហត្ថលេខា​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អ​មន្តរ​ជាតិ​ជប៉ុន​JICA លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់​នៅ​បឹង​ជើងឯក​ក្រោយពី​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​១២​ខែ​បាន​បញ្ចប់​។​

លោក​ ឃួង​ ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​នោះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​ជូន​ចំពោះ​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​កម្ពុជា ​ដែល​បាន​គាំទ្រ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​ន៍​សំខាន់ៗ​ជាក់ស្តែង​គម្រោង​កែ​លម្អ​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​ដែល​គម្រោង​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ការធ្វើអោយ​ប្រសើរឡើង​និង​ការកែលម្អ​បរិស្ថាន​ទីក្រុង​ប្រកបដោយ​ប្រសិទ្ធភាព​និរន្តរភាព​និង​ការពារ​បរិស្ថាន​ព្រមទាំង​បាន​លើកកម្ពស់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​បរិស្ថាន​ស្អាត​ប្រកបដោយ​ផា​សុកភាព​ជា​ពិសេស​ផ្តល់​ភាព​រីករាយ​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀត​។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន​ដែល​តែងតែ​លើក​ទឹកចិត្តឧ​ប​ត្ថ​ម្ភ​គាំទ្រ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​លើ​ការភិវឌ្ឍន៍​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួ​ន​តាមរយៈ​កិច្ចសហប្រតិបត្តិកា​រ​ជំនួយ​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​ជំនួយ​បច្ចេកទេស​និង​កិច្ចសហប្រតិបត្តិកា​រកា​រ​ទូត​ដែល​ជា​ការរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការស្តារ​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

ជាមួយគ្នានេះ​លោក​ឃួង​ស្រេង​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​ការងារ​គម្រោង​របស់​JICA មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​និង​ក្រុមហ៊ុន​ស៊ី​ធី​អា​យ​(CTI) ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​១២​ខែ​រហូត​បាន​បញ្ចប់​ការសិក្សា​និង​ដាក់ចេញ​ជា​របាយការណ៍​បញ្ចប់​សម្រាប់​គម្រោង​អភិវឌ្ឍ​ន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​ហើយ​ឈាន​មកដល់​ការចុះហត្ថលេខា​លើ​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ​នាពេលនេះ​។​

លោក​អភិបាល​រាជធានី​បាន​លើកឡើង​ថា​គម្រោង​អភិវិឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់​នៅ​បឹង​ជើងឯក​នឹង​ត្រូវក្លាយ​ជា​គម្រោង​គំរូ​ដំបូងបង្អស់​សម្រាប់​រដ្ឋា​បាល​រាជធានី​ភ្នំពេញ​លើ​ការកែឆ្នៃ​ទឹក​កខ្វក់​ក្នុង​បរិមាណ​៥០០០​ម៉ែត្រគូប​/​ថ្ងៃ​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការកាត់បន្ថយ​ការបំពុល​បរិស្ថាន​មួយ​កម្រិត​ធំ​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​។​លោក​សង្ឃឹមថា​គម្រោង​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

លោក​បណ្ឌិត​អ៊ី​តូ​មិម​ប៉េ​អ៊ិ​(Dr. lto Minpei) បាន​មានប្រសាសន៍ថា​ជាតិពុល​ដែល​ហូរ​ចូល​ទៅក្នុង​ទន្លេ​ បឹងបួ​រ ​ធ្វើឲ្យប៉ះពាល់​ដល់​បរិស្ថាន​និង​សុខភាព​ប្រជា​ពលរ​និង​សត្វ​យ៉ាង​ខ្លាំងក្លា​។​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ការស្តារ​បរិស្ថាន​ឡើងវិញ​គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​លើស​ពី​ការវិនិយោគ​។​បញ្ហា​នេះ​ចំណុច​សំខាន់​យើង​ត្រូវធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក​នៅ​ដំណាក់កាល​បឋម​ដើម្បី​ទប់ទល់​ការចំណាយ​ច្រើន​នេះ​។​

លោក​បាន​បន្ត​ទៀត​ថា​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូទឹកកខ្វក់​នៅ​បឹង​ជើងឯក​នេះ​អាច​បន្សុទ្ធ​ទឹក​កខ្វក់​បាន​ក្នុង​មួយថ្ងៃ​៥០០០​ម៉ែត្រគូប​។​ក្រៅ​ពី​ការអភិវឌ្ឍ​ផ្នែក​ខាងត្បូង​ហើយ​ផ្នែក​ខាងជើង​យើង​ក៏​នឹង​ចូលរួម​ធ្វើ​ការអភិវឌ្ឍ​ផង​ដ​រ​។​

លោក​បាន​បញ្ជាក់​ផងដែរ​ថា​ក្រោយ​ការចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​នេះ​រួច​យើង​នឹង​បញ្ជូន​ទៅឲ្យ​រាជរដ្ឋាភិបាលជប៉ុន​ដើម្បី​ធ្វើ​ការអនុម័ត​ចុងក្រោយ​៕​ ដោយ​៖​កូឡាប​

×