Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪ​នៅ​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច ឯ​កូន​អនុប្រធាន , ឪ​ចូលនិវត្តន៍ កូន​ឡេី​ង​ម្ដង​

​ខេត្តមណ្ឌលគិរី ៖ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ​មហាជន​បាន​សម្តែង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពេល​លោក វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ប្រកាស​ឲ្យ​លោក ខឹម សុ​ផុន មានមុខ​ងារ​ជា​អនុប្រធាន​មន្ទីរ ចូលកាន់​មុខតំណែង​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​ខេត្តមណ្ឌលគិរី បន្ទាប់ពី​លោក ខឹម ចាន់​ផល ប្រធាន​មន្ទីរ​ចាស់​ដែល​ត្រូវ​ចូលនិវត្តន៍ ព្រោះ​លោក គឹម ចាន់ផល ប្រធាន​មន្ទីរ​ចូលនិវត្តន៍ គឺជា​ឪពុក​របស់លោក ខឹម សុ​ផុន ដែល​ត្រូវ​ទទួល​តំណែង​ស្នង​ឪពុក​រូបនេះ ។​

​ក្នុងឱកាស​ថ្ងៃ​ប្រកាស​ចូលកាន់​តំណែង ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​ថ្មី ក៏មាន​ការអបអរសាទ​រ​ជាខ្លាំង ពី​ក្រុមគ្រួសារ​បងប្អូន​របស់​លោក ខឹម សុ​ផុន និង លោក ខឹម ចាន់​ផល ប៉ុន្តែ​ខុសប្លែក​តែ​នៅតាម​តុ​កាហ្វេ មានការ​និយាយ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ចុះ​បុណ្យ​គេ​អី​ក៏​សំណាង​ម្ល៉េះ ឪពុក​ចូលនិវត្តន៍ កូន​ឡើង​ជំនួស​តំណែង​ឪ​…​ឬក៏​មកពី​ខេត្តមណ្ឌលគិរី​នេះ ខ្វះ​ធនធានមនុស្ស​សម្រាប់​​បម្រើ​ការងារ​?

​ជាមួយគ្នានេះដែរ ក៏មាន​អ្នកខ្លះ​លើកឡើងថា បើ​មិន​ឲ្យ​កូន​អង្គុយ​កៅអី​ឪ តើ​ឲ្យ​នរណា​វិញ បើ​កាល​ឪ​នៅ​ជា​ប្រធាន​មន្ទីរ កូន​អនុប្រធាន​ទៅហើយនោះ ៕​ ដោយ ៖ កូឡាប

×