ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទណ្ឌកម្ម ពិរុទ្ធជនចិន ៤នាក់ ជាប់គុក ក្នុងម្នាក់ៗ អស់មួយជីវិត ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន !

ភ្នំពេញ: ចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ ភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ បានប្រកាសសាលដីកា ដោយសម្រេច តម្កល់ ទោសរបស់ ពិរុទ្ធជន ជនជាតិចិន ចំនួន៤ នាក់ ដាក់គុក ក្នុងម្នាក់ កំណត់ អស់មួយជីវិត ដដែល ក្នុងបទល្មើសគ្រឿង ចំនួនពីរ ករណី ផ្សេងពីគ្នា ប្រព្រឹត្តនៅក្នុង រាជធានីភ្នំពេញ នៅក្នុង ឆ្នាំ ២០២៣ និង ២០២៤។

លោកចៅក្រម អ៊ិត សុធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងឱ្យដឹងថា: នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌទី១- មានជនជាប់ចោទ ចោទ ចំនួន៤ នាក់ មានឈ្មោះ ទី១- ឈ្មោះ សៀ ជា ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជាជនជាតិចិន, ទី២- ឈ្មោះ ចាង ភ័យ ភ័យ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិចិន,
ទី៣- ឈ្មោះ ឡេ មិញហ៊ុយ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិវៀតណាម និង ទី ៤- ឈ្មោះ ចឹង ង៉ុកហ្វាក់ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជាជនជាតិវៀតណាម។

អ្នកទាំង៤នាក់នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ពីខែ មករា ឆ្នាំ ២០២៥ សម្រេចផ្តន្ទាទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ អស់មួយជីវិត ពីបទ: រក្សាទុក ជួញដូរ ជួញដូរ និង ដឹកជញ្ជូន ដោយខុសច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពី ឆ្នាំ ២០២៤។ តែពួកគេ បានប្តឹងឧទ្ទរណ៍ ។

តែខណៈពេល ពួកគេ កំពុងរង់ចាំ ការជំនុំជម្រះបណ្តឹងឧទ្ធរណ៍ របស់ពួកគេ, ជនជាប់ចោទ វៀតណាម ទាំង២នាក់ គឺ ឈ្មោះ ឡេ មិនហ៊ុយ និង ឈ្មោះ ចឹង ង៉ុកខ្វាក់ ក៏បានធ្វើ អត្តឃាត ដោយចងក សម្លាប់ខ្លួន នៅក្នុង ពន្ធនាគារព្រៃសទៅ នៅក្នុងចុង ឆ្នាំ ២០២៥។

ចំណែកឯ នៅក្នុងសំណុំក្តីរឿង ព្រហ្មទណ្ឌទី២, មានជនជាប់ចោទចិន ២ នាក់ ទៀត មានឈ្មោះ លី យ៉ាង ភេទ ប្រុស និង ឈ្មោះ ជេន ហាវជុន ភេទ ប្រុស។

ពិរុទ្ធជន ចិនទាំង២នាក់ នេះ ក៏ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២៤ កាត់ទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ អស់ជីវិត ផងដែរ ពីបទ: រក្សាទុក និង ដឹកជញ្ជូន ដោយខុសច្បាប់ នូវ សារធាតុញៀន ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ នៅក្នុង ២០២៣ តែ ពួកគេ បានប្តឹងឧទ្ធរណ៍ ដើម្បី ស្នើសុំបន្ធូរបន្ថយទោស៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN