ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា ថ្ងៃទី២៤ ខែឧសភា ពិធីប្រគល់សម្ភារៈកីឡាឆៀរលីដឌីង បានប្រារព្ធឡើងនៅសកលវិទ្យាល័យន័រតុន ក្រោមគណៈអធិបតី លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ព្រមទាំងប្រធានស្ថាប័នឆៀរលីដឌីងជប៉ុន និងកម្ពុជាផងដែរ។ ក្នុងពិធីនេះ អាវ និងស្បែកជើងកីឡាឆៀរលីដឌីង ត្រូវបានប្រគល់ជូន សហព័ន្ធកីឡាឆៀរលីដឌីងកម្ពុជា ដោយសមាគមឆៀរលីដឌីងជប៉ុន។
លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា ឆៀរលីដឌីង ចាប់ផ្តើមជាសកម្មភាពសម្រាប់គាំទ្រក្រុមកីឡាកររបស់ខ្លួន ហើយក្រោយមកបានក្លាយមកជាកីឡាមួយដែលប្រកួតប្រជែងបច្ចេកទេសនៃការសម្តែង។ យើងសង្ឃឹមថា ជប៉ុន និងកម្ពុជា នឹងកាន់តែមានការផ្លាស់ប្តូរគ្នាទៅវិញទៅមកលើវិស័យកីឡា ព្រមទាំងឆៀរលីដឌីងផងដែរ៕ ដោយ ៖កូឡាប