ភ្នំពេញ ៖ អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ សូមគោរពនិមន្តនិងអញ្ជើញ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមលោហិតទាំងអស់ ចូលរួមទិវាកាន់ទុក្ខជាតិខ្មែរខួបគម្រប់៧០ឆ្នាំ នៃថ្ងៃអាណានិគមបារាំងបានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោម ឲ្យអាណានិគមវៀតណាមត្រួតត្រារហូតសព្វថ្ងៃ និងមានរាប់បាត្រព្រះសង្ឃ១៩៤៨អង្គ ដើម្បីឧទ្ទិសកុសល និងសម្តែងនូវការគោរពនិងដឹងគុណចំពោះបុព្វបុរសខ្មែរស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរ។ យើងជាខ្មែរ ត្រូវតែគោរពនិងដឹងគុណចំពោះវីរបុរសខ្មែរយើង ដែលបានខិតខំតស៊ូការពារទឹកដីនិងពូជសាសន៍ខ្មែរឲ្យបានគង់វង្សរហូតសព្វថ្ងៃ។ គ្មានបរទេសណាមានគុណបំណាចមកលើទឹកដឹកដីខ្មែរ ប្រជារាស្ត្រខ្មែរ ជាងវីរបុរសខ្មែរឡើយ៕ ដោយ៖កូឡាប