មនុស្សជាច្រើន ពិតជាស្រឡាំងកាំងចំពោះព័ត៌មានទាំងឡាយពី Qatar ប្រទេសមួយត្រូវបានចាត់ទុកថាមានបំផុតលើពិភពលោក។ប្រសិនបើគិតតាម GDP មធ្យមលើមនុស្សម្នាក់ តែក៏ជាប្រទេសបរិស្ថានរងការបំពុលខ្លាំងបំផុតដែរ។
តាមមូលដ្ឋានរូបិយប័ណ្ណអន្តរជាតិនោះ GDP ជាមធ្យមលើមនុស្សម្នាក់នៅ Gatar គឺ 127.600 USD។ នេះជាតួលលេខខ្ពស់បំផុតពិភពលោក។
ប្រទេសនេះជាម្ចាស់កម្មសិទ្ធិលើបរិមាណប្រេងកាត និងឧស្ម័នធម្មជាតិធំលំដាប់ទី៣ ពិភពលោក។
ថ្មីៗនេះយីហោ Qatar Airways បានប្តូរទីឲ្យ Emirates ដើម្បីដណ្តើមគោរម្យងារជាអ្នកផ្គត់ផ្គង់សេវាអាកាសចរណ៍ល្អបំផុតប្រចាំឆ្នាំ នេះជាលើកទី៤ហើយ ដែល Qatar Airways ទទួលបានគោរម្យងារដ៏ខ្ពង់ខ្ពស់នេះ។
ប្រទេសមួយចំនួននៅតំបន់ឈូងសមុទ្របានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយ Qatar កាលពីដើមឆ្នាំ ២០១៧ បន្ទាប់ពីប្រទេសនេះ ត្រូវបានចោទប្រកាន់ថា ផ្តល់ហិរញ្ញវត្ថុ និងគាំទ្រភេរវកម្មអន្តរជាតិ។ ប្រការនេះក៏មានន័យថា Qatar Airways ត្រូវបានហាមឃាត់ពុំអាចចុះចតនៅ Saudi Arabia UAE អេហ្ស៊ីប និង Bahrain ។
តាមតួលេខស្ថិតិនោះបរិមាណ CO2 ជាមធ្យមលើពលរដ្ឋម្នាក់នៅ Qatar ខ្ពស់ជាងប្រៀបនឹងប្រទេសណាៗទាំងអស់លើពិភពលោក ពោលគឺ 35,73 តោន ក្នុង១ឆ្នាំៗ។ វាគឺជាលទ្ធផលនៃវិស័យអាជីវកម្មរ៉ែប្រេងកាត។
Qatar ជាប្រទេសមួយសុវត្ថិភាពបំផុតពិភពលោកដែរ ព្រោះវារងទទួលមហន្តរាយធម្មជាតិតិចតួចបំផុត។
ប្រទេសនេះក៏ស្ថិតក្នុងចំណោមប្រទេស ២០ ដែលកើតជំងឺធាត់ស្អៀច។ សមាមាត្របុរសប្រៀបនឹងនារី គឺ ២/១ ហើយពលកររបស់ប្រទេសនេះភាគច្រើនគឺជាជនចំណាកស្រុកពីប្រទេសដទៃ។
Qatar ក៏ជាកន្លែងរងទទួលនគររូបនីយកម្មទីក្រុងច្រើនជាងគេបំផុតពិភពលោក ដោយមានដល់ទៅ ៩៩% ពលរដ្ឋរស់នៅក្នុងបណ្តាទីក្រុង។ មានតែ១%ប៉ុណ្ណោះ ដែលរស់នៅតាមតំបន់ឆ្ងាយ ឬជាអ្នកចិញ្ចឹមសត្វតាមបែបពនេចរ ។
ការដែលប្រទេសនេះ មានបរិមាណ CO2 ខ្ពស់ក៏ដោយសារនៅទីនោះពុំមានព្រៃ ហើយផ្ទៃដីភាគច្រើនគឺជាវាលខ្សាច់៕ សូយន