Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន​ប្រកាស​បន្ត​ចាត់វិធានកា​រណ៍ផ្លូវ​ច្បាប់​លើ​ទណ្ឌិត សម រង្ស៊ី​

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ក​ចក្រ​កម្ពុ​ជា បានប្រកាសថា សម្តេច​នឹង​បន្ត​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ជានិច្ច​សម្រាប់​ជន​ដែល​ត្រូវបាន ចោទប្រកាន់​នា​ពេល​កន្លង​ទៅ (​ទណ្ឌិត សម រង្ស៊ី​) ខណៈ​បុគ្គល​នេះ បាន​ស្រែក​ពី ក្រៅប្រទេស ជា​ច្រើនលើក​ច្រើនសារ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​យោធា​ធ្វើ​ការបះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​បាន​កើតចេញ​ពី​ការបោះឆ្នោត​នោះ​។​

​ក្នុង​វគ្គ​សំនួរ ចម្លើយ ក្នុង​ឱកាស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា គន្លឹះ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី “​អនាគត​របស់​អាស៊ី​” នៅ​សណ្ឋាគារ​អ៊ី​ម​ភៀ​រៀល ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ​២០១៩ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា សម្តេច កំពុង​រង់ចាំ​ការធ្វើ​សង្គ្រាម ជាមួយ​មនុស្ស ជា​ជន​ក្បត់ជាតិ ដែល​បាន​បានប្រកាសឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ខ្លះ នៅ​ជប៉ុន កូរ៉េខាងត្បូង និង​ថៃ ក៏ដូចជានៅក្នុង​ប្រទេស​កម្ពុជា ធ្វើសង្គ្រាម​ដើម្បី​ចាប់​សម្តេច​មក​ផ្ដន្ទាទោស​នោះ​ ។​

​ជាមួយគ្នា​នោះ​ដែរ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ឲ្យ​ជន​ក្បត់ជាតិ សម រង្ស៊ី និង​ពលរដ្ឋ​ខ្មែរ មួយចំនួន ដែល​ចង់​ចាប់​សម្តេច ដោយ​សម្តេច បាន​អះអាង​ថា សម្តេច​កំពុង​រងចាំ​ពួកគេ​ឲ្យមក​ចាប់​សម្តេច ដល់​គេហដ្ឋាន​របស់​សម្តេច​តែម្តង ប្រសើរ​បើ​អ្នកណា ឬ​បុគ្គល​ណា ហ៊ាន​មក​នោះ​។​

​យ៉ាងណា​ក៏ដោយ​នៅ​ក្នុង​សន្និសីទ​នោះ​សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ប្រាប់​ដល់​បុគ្គល​ទាំងនោះ ក៏ដូចជា​ពិភពលោក​ថា សម្តេច​មិន​ធ្វើ​អ្វី​ក្រៅ​ពី​កិច្ចការ​ដែល សម្តេច​កំពុង​ធ្វើ​នោះ​ទេ ពោល​គឺ​កិច្ចការងារ​បំរើ​ផលប្រយោជន៍​ជូន​ដល់​ប្រជា​ពលរដ្ឋ និង​ប្រទេស​ជាតិ​ទាំងមូល​តែ​ម្តង​ដូច្នេះ​អ្វី ដែល​ពួក​ក្បត់ជាតិ​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​សម្តេច​នោះ​គឺ សម្តេច​រងចាំ​ជា​ដរាប​។​

​ក្នុងនោះ​ដែរ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​សាជាថ្មី​ចំពោះ អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​សម្រេច​មិនឲ្យ​ធ្វើ​នយោបាយ​កាលពីចុងឆ្នាំ​២០១៧ កន្លងទៅ​ថា ពួកគេ​អាច​មាន​ឱកាស​ចូលរួម​ធ្វើ​នយោបាយ​ឡើង​វិញ​ដោយ​អាច ឈរ​ឈ្មោះ​និង​បង្កើត​គណបក្ស​នយោបាយ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ សង្កាត់ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នាពេល​ខាងមុខ​នេះ​ផង​ដែរ ប្រសិនបើ​ពួក គេ​គេ​ចង់​នោះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​បណ្តា​ប្រទេស​ទាំងឡាយ​ត្រូវ​គោរព​នូវ​វិធានការ​ច្បាប់​របស់​កម្ពុជា ក៏​ដូចជា​បណ្តា​ប្រទេស​ដទៃ​ទៀត​។ «​ខ្ញុំ​គិត​យើង​គួរ​ត្រូវបាន​គោរព​នូវ​វិធាន​ច្បាប់​តាម​ប្រទេស​នី​មួយៗ​។ ពិត​ហើយ​យើង​យល់​ពី​កង្វល់​នានា ប៉ុន្តែ​គេ​ត្រូវ​សិក្សា​ពី​អង្គហេតុ និង​អង្គច្បាប់​ឱ្យបាន​ច្បាស់​កុំ​ដាក់​បញ្ហា​ទាក់ទិន​រឿង​ផ្លូវច្បាប់​ទៅ​ជា​សកម្មភាព​នយោបាយ ដែល​វា​មិន​យុត្តិធម៌​សម្រាប់​កម្ពុជា​នោះទេ ហើយ​វា​ក៏​មិន​យុត្តិធម៌​សម្រាប់​ប្រទេស​ទាំងឡាយ ដែល​គេ​បាន​អនុវត្តន៍​ច្បាប់​នៅក្នុង​ប្រទេស​របស់​គេ ហើយ​បែរជា​យើង​ទៅ​រារាំង​»​។​

«​ខ្ញុំ​បាន​និយាយ​ហើយ ភាព​សម​ស្រម មនោគមន៍វិជ្ជា ការគ្រប់គ្រង និង​ភាពសមស្រប​នៅក្នុង​ប្រទេស​មួយ មិន​ប្រាកដ​ថា យក​ទៅ​អនុវត្តន៍​នៅក្នុង​ប្រទេស​មួយ​ផ្សេងទៀត​បាន​ទេ​។ នេះ​វា​ជា​រឿង​ធម្មតា​ខ្លាំងណាស់​។ ប្រជាធិបតេយ្យ​នៅ​ប្រទេស​ជប៉ុន មាន​បែបផែន​មួយ ប្រជាធិបតេយ្យ​នៅ​កូរ៉េ​ខាងត្បូង​មាន​បែបផែន​មួយ​ទៅ ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នេះ ប្រទេស​នោះ មាន​បែបផែន​មួយ​ទៅ​។ ដូច្នេះ​យើង​គួរ​គោរព​គ្នា​ទៅលើ​បញ្ហា​នេះ​»​។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​ជាមួយគ្នា​នេះ​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​បង្ហាញ​ជំហរ​ជុំវិញ​សំណុំរឿង​អតីត​អ្នកនយោបាយ​អតីត​គណ​បក្សប្រឆាំង​ផងដែរ​ថា នៅតែ​បន្ត​ចាត់​វិធានការ​ច្បាប់​ចំពោះ​អ្នក​មាន​ទោស​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកាស​ផងដែរ ពី​ការរង់ចាំ​ធ្វើ​សង្គ្រាម​ជាមួយ​ទណ្ឌិត សម រង្ស៉ី ដែល​សម្តេច​ហៅថា​ជា «​ឆ្កែ​មួយ​ក្បាល​» នោះ ជុំ​ការប្រកាស​របស់​លោក​ក្នុងការ​កៀរគរ​មនុស្ស​ចូលមក​ចាប់​សម្តេច​។​

​សម្តេច​តេជោ បាន​ថ្លែង​បញ្ជាក់​ដូច្នេះ «​ខ្ញុំ​សូម​ប្រកាស​ថ្ងៃនេះ​ថា វិធានការ​ច្បាប់​នឹង​ត្រូវតែ​បន្ត​ចំពោះ​ជន​ដែល​ត្រូវបាន​ចោទប្រកាន់​។

ទន្ទឹមនេះ ខ្ញុំ​ក៏​កំពុង​រង់ចាំ​ការធ្វើ​សង្គ្រាម​មួយ ដែល​គេ​បានប្រកាសថា នឹង​ចលនា​ឱ្យ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ជប៉ុន ខ្មែរ​ខ្លះ​នៅ​កូរ៉េ​ខាងត្បូង ខ្មែរ​ខ្លះ​នៅ​ថៃ ខ្មែរ​ខ្លះ​នៅក្នុង​ប្រទេស​កម្ពុជា ធ្វើសង្គ្រាម ដើម្បី​មក​ចាប់​ខ្ញុំ​។ ដរាប​គេ​មិនទាន់​ធ្វើ​ចប់​ទេ​ខ្ញុំ​ក៏​មិនទាន់​ធ្វើ​អ្វី​ដែរ អ៊ីចឹង​ខ្ញុំ​សូម​ប្រកាស​ដោយ​ចំហរ​ពី​ទីនេះ ឱ្យ​ពិភពលោក​បាន​ដឹងថា ខ្ញុំ​កំពុង​រង់ចាំ​សង្គ្រាម​មួយ​ដែល​វា​នឹង​កើតឡើង តាមរយៈ​ការប្រកាស​របស់​ជន​ក្បត់ជាតិ គេ​ហៅថា ឆ្កែ​មួយ​ក្បាល ដែល​ស្រែក​ពី​ក្រៅ​ប្រទេស​។ ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចាប់​ហ៊ុន សែន​។ អ៊ីចឹង​ខ្ញុំ​មិន​ធ្វើ​អ្វី​ផ្សេង​ទៀត ក្រៅ​តែ​ពី​ដំណើរការ​ផ្លូវច្បាប់ ហើយ​ទុក​លទ្ធភាព​ឱ្យ​ឆ្កែ​មួយ​ក្បាល ដែល​ស្រែក​ពី​បរទេស​ឱ្យ​កងទ័ព​ប៉ះ​បោរ ឱ្យ​ប្រជាពលរដ្ឋ​ប៉ះ​បោរ ហើយ​ចាប់ ហ៊ុន សែន យក​ទៅ​ផ្តន្ទាទោស​ខ្ញុំ​ទុក​ពេល​ឱ្យ​គេ​ធ្វើ​។ ដរាបណា​គេ​មិន​ទាន់​ប្រកាស​ចុះចាញ់​សង្គ្រាម​នេះ​ទេ ខ្ញុំ​ក៏​មិនទាន់​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែរ​។ ហើយ​ខ្ញុំ​ដំណើរការ​ទៅ​តាម​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ ហើយ​នឹង​ដាក់​ចេញ​នូវ​គោលដៅ​ទាក់ទិន​ជាមួយ​ដំណើរការ​សេដ្ឋកិច្ច ហើយ​ឥឡូវនេះ​ទើបនឹង​ដំណើរការ​ការបោះឆ្នោត​ក្រុមប្រឹក្សា​»​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​បង្ហាញ​ពី​ការផ្តល់​ឱកាស​របស់​ស​ម្តេចទៅ​ដល់​អ្នកនយោបាយ​ជាប់​បំរាម​ទាំងអស់នោះ ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ តែ​ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ឬ​រង់ចាំ​រហូតដល់​បំរាម​រួចផុត​ដោយ​ខ្លួនឯង​នៅ​កំលុង​ខែវិច្ឆិកា ឆ្នាំ​២០២២ ជា​ការសម្រេចចិត្ត​របស់​អ្នកនយោបាយ​ទាំងអស់នោះ​។​

សម្តេច​តេជោ បាន​បញ្ជាក់​បន្ថែម​ដូច្នេះ​ថា «​យើងខ្ញុំ​បាន​ផ្តល់​លទ្ធភាព​ឱ្យ​អ្នក​ជាប់​បំរាម​ធ្វើ​នយោបាយ​ជ្រើសរើស​ខ្លួនឯង​ទៅ​។ អ្នកឯង​ជ្រើសរើស​ការសម្រេចចិត្ត​មក​ធ្វើ​បក្សនយោបាយ ធ្វើ​នយោបាយ​ឡើងវិញ​យើងខ្ញុំ​ផ្តល់​សិទ្ធិ​ឱ្យ​ពួកគេ​។ ប៉ុន្តែ​យើងខ្ញុំ​នឹង​មិន​ផ្តល់​ឱ្យ​ដោយ​គេ​មិន​បាន​សុំ​នោះទេ​។ អ៊ីចឹង​គេ​ជ្រើសរើស​ទៅ ខ្ញុំ​បាន​ទុក​លទ្ធភាព​ឱ្យ​គេ​ជ្រើសរើស​ទាំងអស់​។ អ្នក​ជ្រើសរើស​ចូលរួម​បោះ​​ឆ្នោត​ឆ្នាំ​២០២២ ដោយ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ឬ​រង់ចាំ​ឱ្យមាន​ការបោះឆ្នោត​ឆ្នាំ​២០២២ បោះឆ្នោត​ឃុំ សង្កាត់ ២០២២​ហើយ បំរាម​នឹង​ត្រូវ​ចប់​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២២​។ ចាំ​ពេល​នោះ​ចាំ​អ្នកឯង​ធ្វើ​នោះ​ជា​រឿង​របស់​គេ​។ ទុក​សិទ្ធិ​ឱ្យគេ​។ តែ​ខ្ញុំ​ក៏​រង​ចាំ​មើល​សង្គ្រាម​ដែល​គេ​បាន​ប្រកាស​នេះ តើ​គេ​ធ្វើ​អ្វី​ចំពោះ​ខ្ញុំ​? ខ្ញុំ​ទុក​សេរីភាព​ឱ្យគេ បើ​យើងខ្ញុំ​ប្រកាស​ខុសពី​ផ្លូវ​នេះ គេ​នឹង​ចាត់ទុកថា ខ្ញុំ​ចាញ់​សង្គ្រាម ខ្ញុំ​មិន​អាច​ចាញ់​សង្គ្រាម ហើយ​ក៏​រង់ចាំ​មើល​តើ​គេ​អាច​ធ្វើ​អ្វី​ខ្ញុំ​បាន​? ព្រោះ​គេ​ខ្លាំង​ពូកែ​ណាស់ ទៅលើ​ការធ្វើ​ឱ្យ​មនុស្ស​ចាប់ ហ៊ុន សែន ទៅ​ផ្តន្ទាទោស​នៅពេល​ហ៊ុន សែន កំពុង​គ្រប់គ្រង​ប្រទេស​»៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

×