ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងាររវល់ខ្លាំង ប៉ុន្តែគ្រប់យ៉ាងសុទ្ធតែរលូន ពុំមានអ្វីរាំងស្ទះ។ គ្រប់ផែនការហិរញ្ញវត្ថុសុទ្ធតែរីកចម្រើនល្អ ចំណូលបានដូចចិត្ត។ មនោសញ្ចេតនា ការយកចិត្តទុកដាក់របស់មនុស្សដែលខ្លួនស្រឡាញ់គឺជាកម្លាំងជំរុញដ៏ធំសម្រាប់អ្នក។ ទិសនាំលាភ ទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ជាថ្ងៃសំណាងល្អមួយ ពេលការងារក៏អំណោយផលល្អ ទិន្នផលការងារខ្ពស់។ មានលទ្ធភាពក្តាប់ឱកាសវិនិយោគល្អ ហេតុនេះជួយអ្នកបង្កើនចំណូលយ៉ាងច្រើន។ មនោសញ្ចេតនា បានជាមានសង្សារហើយមិនត្រូវរវើរវាយសម្លឹងឃើញអ្នកផ្សេង។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណនាំសំណាង ពណ៌ក្រហម។ អ្នកយកអាសារឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ អាស្រ័យដោយការតាំងចិត្តខ្ពស់ ម្ចាស់ការសកម្មក្នុងការងារ ហេតុនេះគ្រប់យ៉ាងទទួលផលបានដូចបំណង មានឱកាសទទួលបានកាដូមានតម្លៃ។ មនោសញ្ចេតនា ឈានមួយជំហានធំក្នុងទំនាក់ទំនងមនោសញ្ចេតនាជាមួយគូស្នេហ៍។ ទិសនាំលាភទិសខាងជើង តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ រាសីឡើងខ្ពស់។ ការងារ មានឱកាសប្រាស្រ័យជាមួយប្រភពទុនធំ ដោះស្រាយសម្រេចបានស្នាដៃខ្ពស់។ ថ្ងៃនេះមានលាភចូលផ្ទះ។ មនោសញ្ចេតនា នៅលីវមានឱកាសបានជួបគូនិស្ស័យ។ ទិសនាំលាភទិសកើត តំណមទិសជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីស្រុតចុះ។ ការងារចាំបាច់ត្រូវនឹងនរ ពិចារណាឲ្យម៉ត់ចត់មុនធ្វើការសម្រេចចិត្តអ្វី១។ ថ្ងៃនេះអ្នកជួបការលំបាកខាងហិរញ្ញវត្ថុ។ មនោសញ្ចេតនា ងាយកើតការឈ្លោះប្រកែកជាមួយគូស្នេហ៍អាចប្រឈមហានិភ័យបែកបាក់មនោសញ្ចេតនា។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ រាសីកំពុងល្អ រាល់ការលំបាកក្នុងការងារ សុទ្ធតែត្រូវបានដោះស្រាយដោយរលូន។ មានខ្ទង់ចំណូលបន្ថែមយ៉ាងពេញចិត្ត។ មនោសញ្ចេតនា រីកចម្រើនល្អ តែត្រូវម្ចាស់ការជាងនេះទៀត។ ទិសនាំលាភលិច តំណមទិសឦសាន។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារទោះមានឱកាសតែពិត ឬក្លែងក្លាយពិបាកស្មាន ត្រូវប្រយ័ត្នប្រយែង។ កុំវិនិយោគប្រថុយប្រថានដើម្បីតែប្រាក់ចំណេញចំពោះមុខ ពុំនោះទេអ្នកនឹងប្រឈមការបរាជ័យធំ។ មនោសញ្ចេតនា រីកចម្រើន។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ បៃតង។ អ្នកយកអាសាឆ្នាំខាល៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារមានសម្ពាធច្រើន ការលំបាកឧបសគ្គក៏ច្រើន ធ្វើឲ្យអ្នកមានអារម្មណ៍នឿយហត់ ត្រូវនឹងនរពង្រឹងស្មារតី។ ថ្ងៃនេះអាចមានរឿងរំខានដោយសារតែលុយកាក់។ មនោសញ្ចេតនា ការខំប្រឹងប្រែងរបស់អ្នកទទួលបានមកវិញនូវអាកប្បកិរិយាសោះអង្គើយរបស់ដៃគូ នាំឲ្យអ្នកមានអារម្មណ៍ឈឺចិត្ត។ ទិសនាំលាភត្បូង តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារអាស្រ័យដោយមានការបែងចែកភារកិច្ចច្បាស់លាស់ ពង្រីកបានស្មារតីសមូហភាព ហេតុនេះគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយងាយស្រួល។ មានឱកាសបង្កើនចំណូលរបស់ខ្លួន។ មនោសញ្ចេតនាផ្អែមល្ហែម សុភមង្គល។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសត្បូង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារមានបង្កប់ហានិភ័យ ការប្រែប្រួលជាច្រើន ដូច្នេះត្រូវប្រយ័ត្នប្រយែង និងនរ ក្នុងគ្រប់ស្ថានការណ៍។ ត្រូវចៀសឲ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ ពុំនោះទេ អ្នកនឹងប្រឈមនឹងផ្លូវច្បាប់។ មនោសញ្ចេតនា មានការយល់ច្រឡំធំឥទ្ធិពលដល់មនោសញ្ចេតនារបស់អ្នក។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសា ឆ្នាំម្សាញ់៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ ការងារភារកិច្ចថ្មីនឹងពោរពេញដោយការលំបាក និងការប្រឈមចំពោះអ្នក ត្រូវប្រមូលផ្តុំកម្លាំងកាយចិត្ត សង្វាតធ្វើការដើម្បីសម្រេចឲ្យបានល្អ។ អ្នកមិនត្រូវងងឹតងងល់ស្តាប់តាមពាក្យលួងលោមរបស់អ្នកដទៃ ក្នុងការបណ្តាក់ទុនរកស៊ី។ មនោសញ្ចេតនា ពេលវេលាភាគច្រើន គឺសម្រាប់ការងារ ហេតុនេះរឿងមនោសញ្ចេតនាហាក់នៅទ្រឹងមួយកន្លែង។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ទោះបីបច្ចុប្បន្នការងារពុំទាន់បានដូចចិត្ត តែចាំបាច់ត្រូវអត់ធ្មត់បន្តទើបសង្ឃឹមបានជោគជ័យ និងត្រូវបានអ្នកដទៃទទួលស្គាល់។ ចាយវាយត្រូវមានផែនការ កុំចំណាយលើសពីចំណូលរបស់ខ្លួន។ មនោសញ្ចេតនា អ្នកទាំង២ មានចិត្តគំនិតដូចគ្នា មនោសញ្ចេតនាកក់ក្តៅ ជ្រាលជ្រៅ។ ទិសនាំលាភទិសខាងត្បូង តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕