ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ២ នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថាជនសង្ស័យត្រូវបាន កម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី នៅចំណុចផ្លូវលេខ៣១៥ កែងផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ពន្ធ័ករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhoneX ពណ៌ស មិនបានសម្រេច) នៅចំណុចមុខផ្ទះលេខ៥៩ ផ្លូវលេខ ៣១៥ ក្រុម២៧ ភូមិ៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកនាយការិយាល័យបន្តថាជនសង្ស័យទី១-ឈ្មោះ ព្រំ វាសនា ហៅ ប៉េះ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលេខ៥៣០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២-ឈ្មោះ សុខ ទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំ ផលិត២០១៩ លេខតួ-លេខម៉ាស៊ីន ៩០៣៧០ ពាក់ស្លាកលេខភ្នំពេញ ១HO-៦០៤១ ៕ ដោយ ៖ កូឡាប