ក្រចេះ ៖ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី ៤ ខែមិថុនា បានឲ្យដឹងថា យុវជនក្មេងៗចំនួន ៣ នាក់ ដែលពាក់ព័ន្ធនឹងនិងការប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋានត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី ។
នៅវេលាម៉ោង ១៥ និង ០០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត សុភក្ត្រ័វាសនា មេបញ្ជាការក្រុងក្រចេះ សហការជាមួយកម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជា សុភក្ត្រ័ ព្រះរាជអាជ្ញារង អមសាលាដំបូខេត្តក្រចេះ កម្លាំងបានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចសណ្ឋាគារហួរប៊ុន្នី ស្ថិតនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះដោយឃាត់ជនសង្ស័យចំនួន ០៣នាក់ ៖
១.ឈ្មោះ ឡា វិច្ឆិកា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
២.ឈ្មោះ នាង សង្វាវង្ស (ហៅជីវា) ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ(សិស្ស) រស់នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
៣.ឈ្មោះ ម៉េង កក្កដា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលមនោរម្យ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។
វត្ថុតាងចាប់យកមានទូរស័ព្ទចំនួន ០៣គ្រឿង, កាបូបលុយចំនួន ០២, លុយដុងចំនួន៨០,០០០ដុង, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕ ដោយ៖កូឡាប