ភ្នំពេញ៖ សារព័ត៌មានដែលមានមូលដ្ឋាននៅក្រៅប្រទេស បានផ្សាយថាមានការឃុបឃិតជាមួយសមត្ថកិច្ចជំនាញប្រព្រឹត្តបទល្មើសលួចកាប់ឈើពីតំបន់ព្រៃឡង់ដឹកចូលក្រុមហ៊ុនបន្លំជាឈើស្របច្បាប់។
ពាក់ព័ន្ធករណីខាងលើនេះនេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០១៩ នេះ គឺបានចេញសេចក្តី ប្រកាសព័ត៌មានបន្ទាន់មួយដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើ។ ក្រសួងកសិកម្មបានលើកឡើងថា បន្ទាប់ពីបានចុះពិនិត្យផ្ទៀងផ្ទាត់ជាក់ស្ដែងរួចមកមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ សូមធ្វើការបដិសេធទាំងស្រុងនូវខ្លឹមសារផ្សព្វ ផ្សាយរបស់បណ្តាញសារព័ត៌មានដែលមានការប្រាសចាកការពិតទាំងស្រុងពីសកម្មភាពអនុវត្តជាក់ស្ដែងរបស់សមត្ថកិច្ចជំនាញ និងក្រុមហ៊ុនស៊ីងបាយអូថេក។
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះយល់ឃើញថា ខ្លឹមសារដែលបានផ្សាយមកនេះគឺមានចរិតចេតនានោះខ្ញុំសាធារណៈមតិឲ្យមានការយល់ច្រឡំចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជានិច្ចកាលគ្រប់កាលៈទេសៈមន្ត្រីជំនាញរបស់រដ្ឋតែងតែខិតខំបំពេញភារកិច្ចស្នូលប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
ជាថ្មីម្ដងទៀតមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះសូមធ្វើការបដិសេធទាំងស្រុងនូវព័ត៌មានដែលផ្សព្វផ្សាយដោយសារព័ត៌មានក្រៅប្រទេសគឺជាព័ត៌មានមិនពិតនិងបំភ្លើសព័ត៌មានទាំងស្រុង៕ ដោយ៖កូឡាប