ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei កំពុងត្រៀមខ្លួនសម្រាប់ការធ្លាក់ចុះពី ៤០ ទៅ ៦០ភាគរយ នៃការដឹកជញ្ជូនស្មានហ្វូនលក់នៅបរទេស។ នេះបើតាមការរាយការណ៍របស់ Bloomberg នៅថ្ងៃអាទិត្យម្សិលមិញនេះ។
ក្រុមហ៊ុន Huawei កំពុងមើលជំរើសជាច្រើន រួមមានការដកចេញនៅស្មាតហ្វូនសេរីចុងក្រោយរបស់ខ្លួនគឺ Honor 20 ពីស្មានហ្វូនក្រៅស្រុក។
ស្មានហ្វូនសេរីចុងក្រោយរបស់ Huawei នឹងចាប់ផ្តើមធ្វើការលក់នៅក្នុងប្រទេសអឺរ៉ុបមួយចំនួន រួមមានអង់គ្លេស និងបារាំង នៅថ្ងៃទី ២១ ខែមិថុនាខាងមុខ។ នាយកក្រុមហ៊ុននឹងធ្វើការពិនិត្យមើលនៅពេលចេញលក់ ហើយប្រហែលជានឹងត្រូវកាត់បន្ថយការដឹកជញ្ជុន ប្រសិនជាការលក់ខ្សោយ។
អ្នកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៅក្រុមហ៊ុន Huawei មានក្តីរំពឹងថានឹងមានការធ្លាក់ចុះខ្លាំងគ្រប់កន្លែង ចន្លោះ ៤០ ទៅ ៦០លានស្មានហ្វូនក្នុងឆ្នាំនេះ។
ដើម្បីធ្វើឲ្យមានតុល្យភាពគ្នាជាមួយនឹងការធ្លាក់ចុះទីផ្សារនៅក្រៅប្រទេស Huawei មានគោលដៅក្តោបយកទីផ្សារពាក់កណ្តាលនៅចិន ក្នុងឆ្នាំ ២០១៩នេះ។
សូមបញ្ជាក់ថា ការរំពឹងពីការធ្លាក់ចុះយ៉ាងគំហុកនៃទីផ្សារស្មានហ្វូននេះ កើតឡើងក្រោយពេលអាមេរិចបានដាក់ Huawei ក្នុងបញ្ជីខ្មៅ ដែលហាមក្រុមហ៊ុនអាមេរិចទាំងអស់ពីការធ្វើជំនួញជាមួយនឹងក្រុមហ៊ុន Huawei៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia