Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រែនចាស់អស់តម្លៃ គេឈប់ជឿ!

ភ្នំពេញ៖អបអរសាទរអ្នកនាំពាក្យសារីថ្មី ឆ្នាំ២០១៩! លោក អ៊ូ ចន្ទ័រិទ្ឋិ ត្រូវបានចាត់តាំងជាអ្នកពាំពាក្យរបស់ស្ថាប័នខ្យល់មួយដែលគេហៅថា«គណៈកម្មការរៀបចំមាតុភូមិនិវត្តន៍»។ នេះបើតាមលោកមុត ចន្ថា អតីតមន្រ្តីគណបក្សសង្គ្រោះជាតិ នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧មិថុនានេះ។

លោកបានបន្តថា ឈ្មោះ ឬយាហោចាស់ទំនងជាអស់តម្លៃនាំពាក្យ ព្រោះសហគមន៍ជាតិ និងអន្តរជាតិឈប់ជឿ ដោយសារនិយាយកុហកគ្មានការពិតអស់រយៈពេលជិត ០២ឆ្នាំមកនេះ។ សាកល្បងយកប្រែនថ្មីមកពាំពា្យម្តងក្រែងសមប្រកបបញ្ឆោតគេឯងបានខ្លះទៀត ដូច្នេះដាក់លោក អ៊ូ ច័ន្ទរិទ្ធ ម្តងមើល ព្រោះគាត់ធ្លាប់ជាអតីតមន្រ្តីមកពីគណបក្សសិទ្ធិមនុស្ស ប៉ុន្តែប្រែនថ្មីនេះទំនងជាអន់គ្មានពាក្យពាំទៀតទេមិនដឹង។

នេះជាល្បិចក្តិចសង្អារឲ្យខាំគ្នា ឬល្បិចទាញភ្ជាប់ជាមួយនូវអ្វីដែលគេហៅថា«គោលការណ៍កង់សង់ស៉ីស»។ ទោះជាយ៉ាងណា លោក អ៊ូ ច៏ន្ទរិទ្ធិ ត្រូវបានយុទ្ធមិត្តរួមអាជីពនយោបាយចាត់ទុកជាមនុស្សគ្មានគុណធម៌ជាមួយបុព្វការីជនរបស់ខ្លួន ហើយយើងសង្ឃឹមថាលោក អ៊ូ ច័ន្ទរិទ្ធិ មិនតាំងខ្លួនជាតំណាងឲ្យយើង ហើយយើងក៏មិនត្រូវការរូបលោកធ្វើជាតំណាងរបស់យើងដែរ។

លោកបានលើកឡើងថា អ្នកអាចរកច្រករត់គេចពីស្រុកកំណើតបាន ដូច្នេះវាមិនពិបាកទេសម្រាប់អ្នកក្នុងការរកច្រកចូលស្រុកវិញ។ បើសិនជាអ្នកពិតជាមានឆន្ទៈវិលត្រឡប់វិញ វាគ្មានអ្វីពិបាកទេដោយគ្រាន់តែចំណាយលុយទិញសំបុត្រពីក្រុមហ៊ុនអាកាសចរណ៍ណាមួយដែលខ្លួនពេញចិត្ត រួចឡើងជិះយន្តហោះជាការស្រេច។ ប៉ុន្តែគេពុំគួរកេណ្ឌពលរដ្ឋស្លូតត្រង់ ដើម្បីធ្វើជាខែលការពារខ្លួនពីការប៉ុនប៉ងចាប់ខ្លួនពីសំណាក់អ្នកដឹកនាំបច្ចុប្បន្ន ព្រោះវាជាទង្វើអគុណធម៌។ អ្នកនយោបាយគុណធម៌មិនគួរយកការឈឺចាប់របស់ពលរដ្ឋស្លូតត្រង់ ដើម្បីសម្រេចគោលបំណងនយោបាយខ្លួនឡើយ។

អតីតគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស បានចាត់តាំង លោក អ៊ូ ច័ន្ទឬទ្ធិ ឲ្យធ្វើជាអ្នកនាំពាក្យគណៈកម្មាការរៀបចំដំណើរមាតុភូមិនិវត្តន៍ ក្រោយពីអតីតមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសអះអាងថា ពួកគេគ្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខ៕ ដោយ ៖ កូឡាប

×