Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង កំពុងធ្វើដំណើរ​ទស្សនៈ​កិច្ច​ដ៏​កម្រ​ទៅ​កូរ៉េខាងជើង​

​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង កំពុង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង ដើម្បី​ជួប​ពិភាក្សា​ជាមួយ​​នឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។ នេះ​គឺជា​ដំណើរ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​លើក​ដំបូង​បង្អស់​ចាប់​​តាំងពី​ឆ្នាំ ២០០៥​មក​។​

​មេដឹកនាំ​ទាំង​ពីរ ដែល​ធ្លាប់បាន​ជួបគ្នា ៤​ដង​រួចមកហើយ​ក្នុង​ប្រទេស​ចិន ត្រូវ​គេ​រំពឹងថា​នឹង​ពិភាក្សា​​គ្នា​លើ​បញ្ហា​ការជាប់គាំង​ការចរចារ​លើ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខ​ង​ជើង ព្រមទាំង​បញ្ហា​សេដ្ឋកិច្ច​។​

​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត ព្រមទាំង​ជា​សម្ព័ន្ធមិត្ត​តែមួយគត់​របស់​កូរ៉េខាងជើង​។​

​ការធ្វើដំណើ​រ​ទស្សៈកិច្ចដ៏​កម្រ​របស់​លោក ស៊ី ជីន​ពីង​កើតឡើង​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ មុន​ពេល​កិច្ចប្រជុំ​កំពូល G20 នៅ​ប្រទេស​ជប៉ុន ដែល​លោក​គ្រោង​ជួប​ពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

×