Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​នាយកដ្ឋាន​សុខភាព​សិក្សា​ បើក​សិក្ខាសាលា​ជំរុញ​អោយ​អង្គភាព​ពាក់ព័ន្ធ​ត្រួត​ពី​និត្យ​ការលក់​ចំណីអាហារ​នៅ​គ្រប់​សាលារៀន​ទាំងអស់​ដើម្បី​ធានា​ពី​សុ​វត្តិភាព​របស់​សិស្ស

​តាកែវ​ ៖ លោកស្រី ឆាយ គឹម​សុទ្ធា​វី ប្រធាន​នាយកដ្ឋាន​សុខភាព​សិក្សា បាន​ជំរុញ​អោយ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​គ្នា​ទប់ស្កាត់​ការលក់​ចំណីអាហារ នៅតាម​គ្រឹស​ដ្ឋា​សិក្សា​សាលារៀន​ទាំងអស់ ព្រោះ​កន្លងមក​មាន​ករណី​សិស្ស​ជា​ច្រើន បាន​ពុល​អាហារ ដែល​បង្ករ​ឡើង​ដោយសារតែការលក់ដូរ​អាហារ​មួយចំនួន កង្វះ​អនាម័យ ជា​ប្រភេទ​អាហារ​វេច​ខ្ចប់ និង​ចំណីអាហារ​ខ្លះ​មាន​ហួស​កាលបរិច្ឆេទ​ច្រើន ដែល​ចំណុច​ទាំងនេះ​ហើយ​សុទ្ធសឹងតែ​ជាកត្តារួម​មួយ​បណ្តាលអោយ​ប៉ះពាល់​សុខភាព​ដល់​សិស្សានុសិស្ស ធ្វើអោយ​មាន​ការអាក់ខាន​ដល់​ការរៀនសូត្រ​របស់​ពួកគេ ដូច្នេះ​គ្រប់​អង្គភាព​ពាក់ព័ន្ធ ត្រូវតែ​ពង្រឹង​ចំណេះដឹង និង​បរិស្ថាន​សិក្សា លើកកម្ពស់​សុ​វត្ថិភាព និង​សុខុមាលភាព​ចំណីអាហារ​នៅតាម​សាលារៀន ។

​ថ្លែង​បែប​នេះ​ក្នុងពេល​ដែល​លោកស្រី​ប្រធាន​នាយកដ្ឋាន​សុខភាព​សិក្សា សហការ​ជាមួយ​និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា និង​មន្ទីរអប់រំ​ខេត្ត ចូលរួម​ក្នុង​ពី​ធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​សុ​វត្ថិភាព និង​សុខុមាលភាព​ចំណីអាហារ​នៅតាម​សាលារៀន នៅ​សាលប្រជុំ​អា​លី​ស​វីឡា ឋិត​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​សមាសភាព​ចូលរួម​ពី​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ចំនួន ៥៦​រូប នៅក្នុង​ខេត្ត ។

​លោក គីម សំអាត ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​នៅ​មតិ​ចាប់​អា​រម្ម​ណ៏​ថា សិក្ខាសាលា​នេះ​ពិតជា មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការជួយ​ដល់ សិស្សានុសិស្ស ពាក់ព័ន្ធ​ជាមួយ​សុខុមាលភាព​របស់​ពួកគេ ហើយ​ចំពោះ​សេចក្តីណែនាំ​លេខ​១៨ អយ​ក​.​ស​ណន ចុះ​ថ្ងៃ​ទី ០២ ខែ​ឧសភា ឆ្នាំ​២០១៩ ស្តី​ពី​ការពង្រឹង​វិធានការ​អនុវត្ត​ការលើកកម្ពស់​សុ​វតិ្ត​ភាព និង​សុខុមាលភាព​ចំណីអាហារ​នៅតាម​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​នេះ វា​ពិតជា​បាន​ធ្វើ​អោយ​ក្មេងៗ​ដែល​ជា​សិស្សានុសិស្ស មាន​សុខភាព​ល្អ មាន​ឱកាស​ច្រើន​ក្នុង​ការសិក្សា រៀនសូត្រ​ក្រេប​យក​ចំណេះវិជ្ជា ដែល​ជួយ​អោយ​កម្ពុជា សំបូរ​ទៅដោយ​ធនធានមនុស្ស​ដែល​មាន​សមត្ថភាព ក្នុង​ការងារ​ជួយ​ដល់​សង្គមជាតិ ។

​ចំណែកឯ​លោកស្រី សារី ផល្លី អនុប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តតាកែវ បាន​លើកឡើង​ថា លោកស្រី និង​ផ្សព្វផ្សាយ​ពី​សេចក្តីណែនាំ​នេះ ទៅដល់​គ្រប់​គ្រឹះស្ថាន​សិក្សា​ទាំង អស់​ដែល​មាន​នៅក្នុង​ខេត្ត ហើយ​និង​ជំរុញ​អោយ​លោកគ្រូ នាយក​សាលា​នី​មួយៗ ត្រួត​ពី​និត្យ​មើល នៅ​តាម​ស្តង់​លក់​ចំណីអាហារ​នៅ​តាម​សាលារៀន ធ្វើការ​អប់រំ​ដល់​អ្នក​លក់ និង​បញ្ជ្រៀប​ការយល់ដឹង​មួយចំនួន អំពី​ផល​ប៉​ពាល់​សុខភាព ដែល​បណ្តាល​មកពី​ការហូប​ចំណីអាហារ​ទៅ​ដល់​សិស្ស​ទាំងអស់ ៕ ដោយ ៖ តាកែវ​

×