តាកែវ ៖ លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តតាកែវ បានប្រកាស ប្រាប់ទៅដល់បងប្អូនប្រជាពលរដ្ឋ ទូរទាំងខេត្តឲ្យបានដឹងថា ប្រសិនបើបងប្អូនមានការមិនពេញចិត្តឬមើល ឃើញពីភាពអសកម្ម និងយកកម្រៃលើសពីការកំណត់ បក្សពួកនិយមនោះ បងប្អូនអាចធ្វើការប្តឹងតវ៉ាបាន ដោយដាក់ពាក្យបណ្តឹងនៅតាមការិយាល័យប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកក្រុងដែលបងប្អូនរស់នៅ ដើម្បីទទួលបានសិទ្ធិស្មើភាពគ្នា ក្នុងការទទួលសេវាសាធារណៈនេះ ។
ការលើកទ្បើងបែបនេះ គឺក្នុងដែលលោកប្រធានអង្គភាពច្រកចេញចូលតែមួយ ចួលរួមក្នុងពីធីប្រជុំផ្សព្វផ្សាយស្តីពីការធ្វើប្រតិភូកម្មជូនអភិបាលរាជធានីខេត្ត ក្នុងការចុះហត្ថលេខាលើឯកសារការងារពាក់ព័ន្ធនិងការផ្តល់សេវ៉ាសារធាណៈ ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំទីចាត់ការផែនការវិនិយោគខេត្ត ។
លោក ឃុត ប៊ុនធឿន បន្តថា ការបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយនេះ គឺដើម្បីផ្តល់នៅភាពងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការមករកសេវ៉ា និងងាយស្រួលក្នុងប្រមូលថវិការជូនជាតិ ក្នុងការយកទៅអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងខេត្តរបស់យើង ឬប្រទេសជាតិទាំងមូលឲ្យមានការរីកចំរើនទៅបានយ៉ាងឆាប់រហ័សទៀតផង ។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មឹង វីរីយ៉ា ក៏បានធ្វើការផ្សព្វផ្សាយ សេចក្តីណែនាំ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលេខ ០៥៧/១៩ កប/សណនខល លេខ ៥៨/១៩ កប/សណនខល និងលេខ០៥០/១៩ កប/សណនគបក ជូនដល់សមាជិកសជិការ ប្រធានអង្គការស្ថាប័ន រោងចក្រសហគ្រាសបានយល់ដឹង ដើម្បីយកទៅផ្សព្វផ្សាយបន្តទៅដល់បុគ្គលិករបស់ខ្លួនបានយល់ដឹងកាន់តែច្បាស់ពីសេចក្តីណែនាំទាំង៣នេះដែរ ដើម្បីសម្រួលក្នុងការអនុវត្តការងារឲ្យទទួលបានជោគជ័យ ៕ ដោយ ៖ តាកែវ