Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា គួច ម៉េង​លី​ថា វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង គឺ​បិទ​កម្រិតសិក្សាថ្នាក់​បរិញ្ញាបត្ររង​ប៉ុណ្ណោះ

​ភ្នំពេញ ​៖ ​លោក​ឧកញ៉ា គួច ម៉េង​លី បាន​លើកឡើងថា ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​បញ្ឈប់​ការទទួលស្គាល់ វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង តាម​ការស្នើសុំ របស់លោក​ឧកញ៉ា គួច ម៉េង​លី​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង នៅ​រសៀល​ថ្ងៃទី​២០​មិថុនា លោក​បាន​បន្តថា “​ការស្នើសុំ​បិទ​វិទ្យាស្ថាន​នេះ គឺ​បិទ​កម្រិត សិក្សា ថ្នាក់​បរិញ្ញាបត្ររង​ប៉ុណ្ណោះ មិន​ប៉ះពាល់ ឬ​ពាក់​ព័​ន្ទ សាលារៀន អន្តរទ្វីប អាមេរិកាំង និង​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ទេ​។​

​អាស្រ័យហេតុនេះ សូម​សាធារណជន សិ​ស្សា នុ​សិស្ស និង​អាណាព្យាបាល​សិស្ស​ទាំងអស់ មេត្តា​កុំ​ភ័ន្តច្រឡំ​”​។​

​សូមបញ្ជាក់ថា ក្រសួង អប់រំ យុវជន និង​កីឡា បានប្រកាស​សម្រេច​ឈប់​ទទួលស្គាល់​វិទ្យាស្ថាន អន្តរទ្វីប​អាមេរិកាំង របស់លោក​ឧកញ៉ា គួច ម៉េង​លី ដែលមាន​ទីតាំង​អគារ​លេខ ២១៧ ABCD ផ្លូវ​២៤៥ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ប្រកាសរបស់​ក្រសួង​អប់រំ ដែល​ចុះហត្ថលេខា ដោយ​លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​បានកំណត់​ឲ្យ​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​នាយក​វិទ្យាស្ថាន អន្តរទ្វីប​អាមេរិកាំង បញ្ឈប់​ការបណ្តុះបណ្តាល​កម្រិត​ប​រិ​ញ្ញាប​ត្រ​រង និង​គ្រប់​រូបភាព ។ ក្រសួង អប់រំ យុវជន និង​កីឡា ក៏បាន​សម្រេច​និ​រាករ ប្រកា​សលេខ ៨០៦ អ​.​យ​.​ក ប្រ ក ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០០៨ ស្តីពី ការទទួលស្គាល់​វិទ្យាស្ថាន អន្តរជាតិ​អាមេរិកាំងរ ៕​ ដោយ​៖​កូ​ឡាប​

 

 

×