Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ឡោមព័ទ្ធ​សមត្ថកិច្ច​ជាង​៣០​នាក់ ដោយ​ស្នើ​ដោះលែង​អ្នក​ដែល​ចាប់ខ្លួន ,​សមត្ថកិច្ច​ផ្ទុះអាវុធ​៥​គ្រាប់ ដើម្បី​រំដោះ​ខ្លួន​

​កោះកុង​៖ កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ ក្រុមការងារ​ស្នាក់ការ​ស្រែអំបិល​ដែលមាន កងរាជអាវុធហត្ថ ចំនួន​២២​នាក់ មន្ត្រី​បរិស្ថាន​ចំនួន​៦​នាក់ ជំនួយការ​របស់​អង្គរការ​ចំនួន​៤​នាក់ និង​ជនបរទេស​ចំនួន​២​នាក់ បានធ្វើការ​ល្បាត​ក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រះអង្គរ​កែវ ឃុំ​ដង​ពែ​ង ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លុះ​ដល់​ល្ងាច ក្រុម​ល្បាត​នេះ បាន​ជួបប្រទះ​ប្រជាពលរដ្ឋ​ប្រហែល ២០០​នាក់ បាន​មក​រារាំង​បិទផ្លូវ​ក្រុមការងារ និង​ឃាត់​រថយន្ត​ក្រុមការងារ មិនឲ្យ​ធ្វើដំណើរ​ត្រឡប់​ទៅ​ទីស្នាក់កា​រល្បា​ត​វិញ ពួក​គេ​ទាមទារ​ឲ្យ​ក្រុម​ល្បាត​សន្យាដោះលែង​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន ហើយ​ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​សង់ផ្ទះ​ខុសច្បាប់ លើ​ដី​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង កាលពី​សប្តាហ៍​មុន​។​

​បន្ទាប់ពី​មាន​ការរារាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង បាន​រាយការណ៍​ជូន​អភិបាលខេត្ត ដើម្បី​សុំ​អន្តរាគមន៍ ហើយ​ត្រូវបាន​លោកស្រី មិថុនា ភូថ​ង អភិបាលខេត្ត បញ្ជា​ទៅ​ស្រុក និង​ឃុំ ចាត់​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រែអំបិល រួម​ជាមួយ​ក្រុម​ល្បាត បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល ដើម្បី​ឲ្យ​ពួកគាត់​បើកផ្លូវ តែ​ពួកគាត់​មិន​ព្រម រហូតដល់​យប់​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ ក្រុមការងារ​ល្បាត បាន​សម្រេចចិត្ត​សម្រុក​ចេញពី​ការរារាំង ហើយ​ពេលនោះ ក្រុម​ប្រជាពលរដ្ឋ​បាន​ដេញតាម និង​គប់​ដុំ​ថ្ម​មក​លើ​កម្លាំង​ល្បាត ធ្វើ​ឲ្យ​បែក​កញ្ចក់​ឡាន ទើប​ក្រុម​ល្បាត​បាន​បាញ់​គំរាម​ឡើងលើ ចំនួន​៥​គ្រាប់ ដើម្បី​បញ្ឈប់​ដំណើរ​ដេញតាម​ពី​សំណាក់ ក្រុម​ប្រជាពលរដ្ឋ​ដែល​រារាំង​។​

​បើ​តាម​លោក នេត្រ ភ​ក្ដ្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​បង្ហើប​ថា បញ្ហា​នេះ គ្រាន់តែ​ជា​ការយល់ច្រឡំ​គ្នា​តែ​ប៉ុណ្ណោះ ហើយ​បច្ចុប្បន្ន​មន្ត្រី​ពាក់ព័ន្ធ បាន​និង​កំពុង​ដោះស្រាយ​តាម​នីតិវិធី​៕​ ដោយ​៖​កូឡាប​

×