អ្នកស៊ើបអង្កេតក្នុងទីក្រុងញូវយ៉ក បានជឿជាក់ថា ភ្លើងដែលឆាបឆេះអាគារស្នាក់នៅកំពស់ ៥ជាន់ បណ្តាលឲ្យមនុស្សចំនួន ១២នាក់ស្លាប់នោះ គឺកើតឡើងដោយសារតែក្មេងលេងភ្លើងចង្ក្រាន។
ប្រធានក្រុមពន្លត់អគ្គិភ័យ ឈ្មោះ Daniel Nigro បាននិយាយថា ក្មេងប្រុសអាយុ ៣ឆ្នាំបានធ្វើឲ្យភ្លើងឆាបឆេះដោយចៃដន្យ។ ក្មេងប្រុសនោះមិនមានគ្រោះថ្នាក់នៅក្នុងហេតុការណ៏នោះទេ។
នៅពេលភ្លើងចាប់ផ្តើមឆាបឆេះ ម្តាយរបស់ក្មេងនោះ រួមទាំងកូនរបស់គាត់ ២នាក់ បានរត់គេចខ្លួន ដោយគាត់បានបើកទ្វារចោល បណ្តាលឲ្យភ្លើងរាលដាលមកដលក្នុងផ្ទះធំ។ ចំនែកលំហរកាំជណ្តើរនៃអាគារនោះប្រៀបដូចជាបំពងផ្សែងអញ្ជឹង ជាហេតុធ្វើឲ្យភ្លើងឆាបឆេះរាលដាលយ៉ាងលឿនទៅជាន់ខាងលើ។
អគ្គិភ័យកាលពីយប់ថ្ងៃព្រហស្បតិ៍គឺជាគ្រោះអគ្គិភ័យដ៏គ្រោះថ្នាក់ខ្លាំងបំផុតក្នុងទីក្រុងញូវយ៉កក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។
ប៉ូលិសបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានក្មេងស្រី ៣នាក់ដែលមានអាយ ១ឆ្នាំ ២ឆ្នាំ និងម្នាក់ទៀត ៧ឆ្នាំ។
ប៉ូលិសមិនទាន់បានបញ្ចេញអត្ថសញ្ញាណនៃអ្នកដែលស្លាប់ទាំងនោះនៅឡើយទេ។
បើតាមសេចក្តីរាយការណ៏បានឲ្យដឹងថា ក្មេង ២នាក់ត្រូវបានគេស្លាប់នៅក្នុងដៃស្ត្រីម្នាក់ ដែលបានព្យាយាមនៅក្នុងអាងទឹក ដើម្បីគេចពីភ្លើង៕ សុភ័ក្ត្រ