ភ្នំពេញ ៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច ចៅហ្វាយខេត្តចំនួន ៣ រូប ដើរចេញ។ព្រះរាជក្រឹត្យចំនួន ៣ ដោយចេញព្រះរាជក្រឹត្យផ្សេងគ្នា បន្ទាប់ពីដកលោកយន្ត មីន ចេញពីចៅហ្វាយខេត្តព្រះសីហនុ។ ដោយក្នុងនោះរាជក្រឹត្យរបស់ព្រះមហាក្សត្រក៏បានផ្ទេរភារកិច្ច លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ទៅកាន់ជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន។ ជាមួយគ្នានេះតាមព្រះរាជក្រឹត្យ ក៏បានផ្ទេរលោក យន្ត មីន ឱ្យមកបម្រើការងារនៅក្រសួងមហាផ្ទៃ ។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហនុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងលោក ប្រាក់ សុវណ្ណ ពីអភិបាលរងខេត្តស្វាយរៀង ទៅជាអភិបាលខេត្តព្រះវិហារ ជំនួសលោក អ៊ុន ចាន់ដា។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ទេរភារកិច្ច លោក អ៊ុន ចាន់ដា ពីអភិបាលខេត្តព្រះវិហារ មកជាអភិបាលខេត្តកំពង់ចាម ជំនួសលោក គួច ចំរើន ដែលត្រូវតែងតាំងជាអភិបាលខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានយល់ព្រមឱ្យ លោក យន្ត មីន លាលែងពីតំណែងអភិបាល ខេត្តព្រះសីហនុ ហើយសម្រេចផ្ទេរ លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកជាអភិបាលខេត្តព្រះសីហនុវិញ ដើម្បីឆ្លើយតបទៅនឹងការទទួលខុសត្រូវ ចំពោះករណីរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ ដែលបណ្តាលឱ្យមានមនុស្សស្លាប់២៨ និងរបួស២៦នាក់៕ ដោយ៖កូឡាប



