Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជន​បាញ់បោះ​សេរី​ម្នាក់ ដែល​ផ្ទុះអាវុធ​អាកា​ ៩ គ្រាប់ ក្នុង​ជាតិ​ស្រវឹង​០.៧១​ដឺ​ក្រេ​

​ភ្នំពេញ ​៖ លោ​កស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា នៅ​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅក្រោយ​មន្ទី​ពេទ្យ​រ៉ូយ៉ាល់ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ករណី​ផ្ទុះអាវុធ​ចំនួន​៩​គ្រាប់ ទៅលើផ្ទះ​បោក​អ៊ុត មួយកន្លែង​។

​បច្ចុប្បន្ន សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​តាម​និ​តី​វិធី​ ។

​សូមបញ្ជាក់ថា ការផ្ទុះអាវុធ​នេះ មិន​បង្កបញ្ហា ឬ​របួស​អ្វី​ដល់​ពលរដ្ឋ​ឡើយ ហើយ​ចំពោះ​មូលហេតុ សមត្ថកិច្ច កំពុង​ស្រាវជ្រាវ ។ ជនបង្ក​រូបនោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​វាស់​ជាតិ​អាកុល​គឺ​ក្នុង​កម្រិត​0. 71 ដឺ​ក្រេ​។ ទោះយ៉ាងណា​លោកស្នងការ​នគរបាល ពុំទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​ជន​បាញ់បោះ​សេរី​នេះ​នៅឡើយ​ទេ​៕​ ដោយ​៖​កូ​ឡាប​

×