Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ប្រកាស​ឲ្យ​ក្រុមប្រឹក្សា ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​មុន​ចូល និង​មុន​ចេញពី​តំណែង​

​ក្រសួងមហាផ្ទៃ បានប្រកាស​ប្រាប់​ទៅ​ក្រុមប្រឹក្សា ស្រុក ខណ្ឌ ក្រុង រាជធានី ខេត្ត​ទាំងអស់ ត្រូវ​ប្រកាស​ទ្រព្យ​យ៉ាងយូរ​៣០​ថ្ងៃ បន្ទាប់ពី​ប្រកាស​ចូលកាន់​តំណែង និង​ចេញពី​តំណែង​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២៥ ខែមិថុនា ផ្ញើ​ទៅ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ខណ្ឌ​អាណត្តិ​ទី​៣​មាន​ចំនួន​៤ ១១៤​រូប ក្នុងនោះ​ក្រុមប្រឹក្សា​រាជធានី ខេត្ត​មាន​ចំនួន​៥៥៩​រូប និង​ក្រុមប្រឹក្សា​ស្រុក ក្រុង ខណ្ឌ​មាន​ចំនួន​៣ ៥៥៥​រូប បាន​ជាប់ឆ្នោត​អាណត្តិ​ទី​៣ ដែល​ត្រូវ​ប្រកាស​ឲ្យ​ចូល កាន់តំណែង​តាំង​ពាក់កណ្តាល​ខែមិថុនា​នេះ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្រសួងមហាផ្ទៃ​បញ្ជាក់ថា អ្នក​ដែល​ជាប់ឆ្នោត​ថ្មី​ហើយ មិន​ធ្លាប់​ស្ថិតក្នុង​តំណែង ដែលមាន​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​ពីមុនមក គឺ​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល យ៉ាងយូរបំផុត​៣០​ថ្ងៃ ក្រោយ​ប្រកាស​ចូលកាន់​តំណែង​។ ចំណែក​អ្នក​ជាប់ឆ្នោត ជា​សមាសភាព​ចាស់​ដដែល មិនត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ទេ​។​

​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ទៀតថា ចំពោះ​សមាជិក​ក្រុមប្រឹក្សា ដែល​លាលែង​ពី​តំណែង ឬ​មិនបាន​ជាប់ឆ្នោត​ហើយ មិន​ស្ថិតក្នុង​មុខតំណែង ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ត្រូវ​ប្រកាស​ទ្រព្យ និង​បំណុល​របស់ខ្លួន​ចុងក្រោយ​យ៉ាងយូរ ៣០​ថ្ងៃក្រោយ​ប្រកាស​បញ្ចប់​តំណែង​។​

​ក្រសួងមហាផ្ទៃ​បញ្ជាក់ថា ការ​រំលឹក​ទៅ​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ គឺ​ដើម្បី​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។​

នៅ​ថ្ងៃទី​អង្គារ ៨​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០១៩ ក្រសួង មហាផ្ទៃ បានចេញ​សេចក្តីជូនដំណឹង​ដល់ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណ​តិ្ត​ទី​៣ សរុប​ចំនួន ៤១១៤ រូប​ក្នុងនោះ​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​មាន​ចំនួន ៥៥៩​រូប និង​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​ខណ្ឌ​មាន​ចំនួន ២៥៥០​រូប ដែល​បានប្រកាស​ចូលកាន់​តំណែង​កន្លងមក​ទៅ​ថ្មី​នេះ ដោយ​អនុលោម តាមច្បាប់​ស្ដីពី​អំពើពុករលួយ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់​ត្រូវ​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន ស្របតាម​គោលការណ៍​៣​ចំនុច ដែល​បានកំណត់​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​៖​

ដោយ​៖​កូ​ឡាប​

×