យូរណាស់មកហើយដែលលើបណ្តាញសង្គម គេច្រើនជជែកលេងជាមួយគ្នាថា ៖ ខ្លាចប្រពន្ធអាយុវែង ឬរស់បានយូរ ហើយបើយកប្រពន្ធទូលលើក្បាលវិញ នោះគឺអាយុអមតៈតែម្តង។ ប៉ុន្តែការពិតទៅវិញនោះ យើងគប្បីយល់ឲ្យបានជ្រាលជ្រៅថា វាពុំមែនជាទង្វើខ្លាចប្រពន្ធទេ គឺជាការស្រឡាញ់ប្រពន្ធប៉ុណ្ណោះ” មើលៗ តើមានសារៈប្រយោជន៍អ្វីខ្លះសម្រាប់បុរស?
១.បុរសខ្លាចប្រពន្ធច្រើនអាយុវែង ៖ បុរសខ្លាចប្រពន្ធច្រើនមិនជក់បារី មិនប្រមឹក មិនដើរលេងពាសវាលពាសកាល។ ពេលធ្វើការងាររួចរាល់ គឺវិលត្រឡប់មកផ្ទះភ្លាម ការបោះបង់ចោលបានទម្លាប់មិនល្អក៏ដូចជាជីវភាពមួយដែលស្ថិរភាពនាំឲ្យសុខភាពប្រសើរឡើង ហេតុនេះពួកគេអាយុវែង។
២.ខ្លាចប្រពន្ធអាចសន្សំលុយកាក់បាន ៖
ចំពោះអ្នកខ្លាចប្រពន្ធ គ្រាដែលត្រូវបានអ្នកដទៃបបួលដើរលេងនោះគេច្រើនរកលេសដើម្បីគេច។ ដូច្នេះឯងគេមានឱកាសសន្សំលុយកាក់ សាងជីវភាពគ្រួសារប្រសើរឡើង។
៣.ខ្លាចប្រពន្ធអាចធានាដល់ស្ថិរភាពសង្គម ៖
គ្រួសារស្ថិរភាពគឺជាគ្រឹះសម្រាប់សង្គមមួយស្ថិរភាព។ ស្ថានភាពហិង្សាក្នុងគ្រួសារថយចុះ នោះក៏កាត់បន្ថយអម្រែកដល់កងកម្លាំងថែរក្សាសណ្តាប់ធ្នាប់សង្គម។
សមាមាត្រនៃការលែងលះថយចុះ វាអាចទុកពេលឲ្យតុលាការប្រមូលផ្តុំដោះស្រាយករណីល្មើសច្បាប់ធំធេងផ្សេងទៀត។
៤.អ្នកខ្លាចប្រពន្ធមានឧត្តមភាពក្នុងការស្វែងរកការងារធ្វើ៖ ការខ្លាចដែលបានប្រព្រឹត្តទៅក្នុងរយៈពេលមួយវែង អាចលុតដំបុរសជាប្តីនោះមានចរិតម៉ត់ចត់ សមត្ថភាពប្រតិកម្មលឿន។ល។ ហើយដោយសារបុគ្គលិកលក្ខណៈនេះឯង ជាធ្នាក់ទាក់ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជ្រើសរើសបុគ្គលិក ។
៥.ខ្លាចប្រពន្ធ គឺជាឥរិយាបថរបស់អ្នកនយោបាយ ៖
អ្នកខ្លាចប្រពន្ធពេលទទួលបានកិច្ចការអ្វីមួយក៏ដោយសុទ្ធសឹងមានផែនការច្បាស់លាស់ ហើយតែងប្រឹងប្រែងដោះស្រាយឲ្យបានឆាប់នូវបញ្ហាកើតឡើងពុំព្រៀងទុក។ និយាយភូតកុហកដោយ “មុខមិនក្រហម បេះដូងមិនញ័រ”។
បណ្តាលក្ខណៈពិសេសខាងលើជាធាតុផ្សំពុំអាចខ្វះបានរបស់អ្នកនយោបាយម្នាក់ ហើយមានប្រធានាធិបតីអាមេរិក គ្លីនតុនជាឧទាហរណ៍មួយស្រាប់។
អ្នកខ្លាចប្រពន្ធជាអ្នកតែងរក្សាពាក្យសន្យាជាមួយប្រពន្ធ ហើយនេះជាគុណសម្បត្តិមួយដែលធ្វើឲ្យម្ចាស់ឆ្នោតបោះឆ្នោតឲ្យខ្លួន។
៦.អ្នកខ្លាចប្រពន្ធងាយស្រួលឡើងឋានៈបុណ្យសក្តិ បណ្តាស្ថាប័នទាំងឡាយនៅពេលធ្វើការត្រួតពិនិត្យវាយតម្លៃមន្ត្រីម្នាក់នោះ ឥរិយាបថត្រឹមត្រូវជាកត្តាសំខាន់មួយ។
៧.ខ្លាចប្រពន្ធគឺជាឱកាស ដើម្បីស្ត្រីលើកកម្ពស់តួនាទីក្នុងសង្គមទំនើប
“ខ្លាចប្រពន្ធ” ជាប្រយោគមួយដែលស្ទើតែពុំដែលឮគេនិយាយក្នុងអំឡុងពេលរាប់ពាន់ឆ្នាំ ដែលសង្គមត្រួតត្រាដោយមនោគមន៍វិជ្ជាសក្តិភូមិ “មើលស្រាលស្ត្រី”។
អាចនិយាយបានថា បុរសខ្លាចប្រពន្ធបានពលិកម្មដល់ចរន្តថ្មីនៃសង្គមទំនើប។
បច្ចុប្បន្ននេះ ក្នុងស្ថាប័នរដ្ឋគេឃើញមាននារីៗដើរតួនាទីដឹកនាំពុំតិចឡើយ។ ហេតុនេះ បញ្ហាយេនឌ័រ កាន់តែលូតលាស់ជាងមុន។
៨.ខ្លាចប្រពន្ធគឺជាការស្រឡាញ់ដ៏មហិមា ៖
ពាក្យថា “ខ្លាច” តាមពិតទៅ “ស្រឡាញ់” ព្រោះថា “ស្រឡាញ់ប្រពន្ធ” ហេតុនេះ “ទើបខ្លាច” ។ យើងគប្បីបើកទូលាយអារម្មណ៍ដើម្បីពិនិត្យបញ្ហា ៖ ឧទាហរណ៍មនុស្សគ្រប់រូបសុទ្ធសឹងតែចាត់ទុកការងារជារឿងដំបូង ហើយនរណាៗក៏ខ្លាចធ្វើពុំបាន ហើយប្រឹងធ្វើក្នុងស្មារតីទទួលខុសត្រូវមួយ ហេតុនេះ មានតែប្តីដែល”ខ្លាចប្រពន្ធ” ទើបអាចធ្វើអស់ ធ្វើបានល្អគ្រប់កិច្ចការទាំងឡាយដែលជាភារកិច្ចរបស់ខ្លួន។
៩.ខ្លាចប្រពន្ធ មានប្រយោជន៍ដល់ទំនាក់ទំនងឪពុក-កូន
ជាមេគ្រួសារ បុរសពុំត្រឹមតែត្រូវរែកពន់នូវកិច្ចការធំៗក្តី តែក៏ត្រូវបំពេញការងារតូចតាចជាអាទិ៍ ងូតទឹក ប្តូរកន្ទោប ដាំស្ល ជូតផ្ទះ។ល។ បុរសដែលធ្វើការក្នុងផ្ទះច្រើន ហើយពុំសូវនិយាយ វាពុំត្រឹមតែធ្វើឲ្យកូនប្រុសខ្លួនចាត់ទុកខ្លួនជាគំរូប៉ុណ្ណោះទេ ហើយថែមទាំងជួយឲ្យកូនប្រុសរបស់ខ្លួនសម្របខ្លួនបានជាមួយនឹងនិន្នាការនឹងយុគសម័យថ្មីស្តីពីយេនឌ័រ។ ទន្ទឹមនោះបុរសជាឪពុកក៏នៅបានសាងចក្ខុវិស័យមួយភ្លឺស្វាងសម្រាប់កូនស្រីរបស់ខ្លួន។
១០.អ្នកខ្លាចប្រពន្ធ គឺជា “មនុស្សល្អបំផុត” នៅលើបណ្តញសង្គម
ព្រោះថាខ្លួនគាត់ខ្លាចប្រពន្ធស្រាប់ទៅហើយ ហេតុនេះជាកម្លាំងមួយជួយរារាំងការអូសទាញមានបំណងអាក្រក់លើបណ្តាញសង្គម។
បុរសខ្លាចប្រពន្ធគាត់តែងខ្វាយខ្វល់ពីសុខភាពរបស់ភរិយា តែងធ្វើឲ្យភរិយាសប្បាយចិត្ត។ នោះឯងគឺជាការចែករំលែក ក្នុងន័យគ្រប់គ្រាន់ ៖ ប្រពន្ធ និងប្តី៕