Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​នេះ​ប្រឡង​បាក់​ឌុប​មិន​មាន​អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៀត​ទេ​

​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​រៀបចំ​ពង្រាយអ្នកសង្កេតការណ៍ ប្រឡង​ដូច​ឆ្នាំមុនៗ​នោ​ទេ​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​ស្ដីពី​កិច្ចប្រជុំ​លើក​ទី ៧ អាណត្តិ​ទី ២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា​ឆ្នាំ ២០១៩ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​លោក​ទេសរដ្ឋមន្ត្រី​ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានបញ្ជាក់​ថា “​ពាក់ព័ន្ធ​នឹង​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​រៀបចំ​ពង្រាយ អ្នកសង្កេតការណ៍ ប្រឡង​ដូច​ឆ្នាំមុន​នៃ ៥ ឆ្នាំ​កន្លងមក​នេះ​ទៀត​ទេ​”​។​

សូមបញ្ជាក់​ថា រយៈពេល ៥ ឆ្នាំ​កន្លងមកហើយ នៅ​មុន​ពេល​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​មកដល់ ក្រសួង​អប់រំ​យុវជន​និង​កីឡា រួមជាមួយ​នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ តែងតែ​បាន​ធ្វើ​ពិធី​ជួបជុំ អ្នកសង្កេតការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​មាន​ចំនួន​ប្រមាណ​ជា 40000 នាក់ ក្នុង​មួយ​ឆ្នាំ​មួយ​ឆ្នាំ​ដោយ​ទទួលបាន​លទ្ធផល​ជោគជ័យ​យ៉ាង​ល្អប្រសើរ​។​

​សូមបញ្ជាក់​ថា ក្នុង​ពិធី​ជួបជុំ​អ្នកសង្កេតការណ៍ នាយ​ឆ្នាំកន្លងមក លោក​ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​និង កីឡា បាន​មានប្រសាសន៍ថា ក្នុងឆ្នាំនេះ​ការ​វេច​ខ្ចប់​វិញ្ញាសា មាន​លក្ខណៈ​តឹងរ៉ឹង និង​ម៉ត់ចត់ ដែល​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​អប់រំ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​មិនឱ្យ​មាន​ការ​បែកធ្លាយ​ណាមួយ​នោះឡើយ​។ ក្រៅពី​នេះ​ទាំង​ការដឹកជញ្ជូន​ក៏​មាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​អប់រំ​និង​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បេក្ខជន​ទាំងអស់ ត្រូវតែ​មក​ដល់​មណ្ឌល​ប្រឡង ឱ្យបាន​មុន​ដំណើរការ​ប្រឡង ត្រូវ​ស្លៀក​សំលៀក​បំពាក់ ជា​សិស្ស និង​នាំមក​នូវ​អត្តសញ្ញាណប័ណ្ណ នៅក្នុង​បន្ទប់​ប្រឡង​ហើយ​សម្រាប់​ឧបករណ៍ប្រើប្រាស់ គឺ​ប្រើ​បាន​តែ​ឧបករណ៍​ណា ដែល​ក្រសួង​បាន​អនុញ្ញាត​តែ​ប៉ុណ្ណោះ​។

​លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា នៅពេល​បេក្ខជន ដែល​ត្រូវ​ដើរ​ចូល​ប្រឡង ត្រូវ​មាន​ការ​ឆែក​នៅ​ច្រក​ខ្លោងទ្វា​រមាត់​សាលា​។ បើ​បេក្ខជន​មាន​ប្រុយយ៉ុង ឬ​ទូរស័ព្ទ នឹង​មាន​ការស្នើសុំ​ឱ្យ​យកចេញ នៅ​ពេល​ចូល​បន្ទប់​ប្រឡង ក៏​នឹង​ត្រូវ​អនុរក្ស​ធ្វើការ​ឆែក​បន្តទៀត ហើយ​បើ​មាន​ប្រុយយ៉ុង ក៏​ត្រូវ​ស្នើ​សុំ​ឱ្យ​យក​ចេញ​ដូច​គ្នា ហើយ​គេ​នឹង​នៅតែ​អនុញ្ញាត​ប្រឡង​ដដែល​ទេ ។ “​នៅពេល​ដែល​ដល់​ម៉ោង​ប្រឡង​អនុរក្ស សរសេរ​លើក្តា​ខៀន បេក្ខជន​នៅតែ​មិន​ព្រម ប្រគល់​ប្រុយយ៉ុង ហើយ​បើ​អនុរក្ស​ចាប់បាន​នោះ នឹង​ត្រូវ​បាន​ពិន្ទុ​សូន្យ​ជា​ស្វ័យប្រវត្តិ​”​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​។​

​លោក​ហង់ ជួន ណារ៉ុន បាន​ស្នើសុំ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើ​ការសហការ ក្នុង​ការចូលរួម​សង្កេតការណ៍​បន្តទៀត ដើម្បី​ជួយ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ក្នុង​ការប្រឡង​បាក់​ឌុប​នេះ​។ ទោះបីយ៉ាងណា ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ទៅ គេ​នឹង​ធ្វើ​ការពិចារណា​បន្តទៀត ថា​ត្រូវ​រក្សា​អ្នកសង្កេតការណ៍​នេះ​ទៀត ឬ​យ៉ាងណា​នោះ​?

​ចំណែក​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ឆ្នាំនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​សហការ​ជាមួយ​ក្រសួង​អប់រំ នឹង​នៅតែ​រឹតបន្តឹង ក្នុងការ​ការប្រឡង​ដូច​ឆ្នាំមុនៗ ហើយ​ពិសេស​អាច​នឹង​តឹង ជាង​ឆ្នាំ​កន្លង​មក​ទៀត​ផង​។​

​លោក​ទេសរដ្ឋមន្ត្រី បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ឆ្នាំ​នេះ​អ្នកសង្កេតការណ៍​ជាង​៤០.០០០​នាក់ បាន​ចូលរួម​រៀន​ពី​ច្បាប់ ដើម្បី​ឱ្យ​អ្នកសង្កេតការណ៍​ទាំងអស់ បាន​យល់​ច្បាស់​ពី​ច្បាប់ នៅពេល​ដែល​ចូលរួម​អង្កេត​ការណ៍​បាក់​ឌុប​​នៅ​ថ្ងៃ​ខាងមុខ​។​

​ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា ”​យើង​អ្នកសង្កេតការណ៍ បើ​ស្រឡាញ់​បងប្អូន​យើង ឬ​កូនក្មួយ​យើង ត្រូវ​ធ្វើ​ឱ្យ​តឹង ធ្វើឱ្យ​គេ​ខំរៀន​។ ក្រៅពីនេះ យើង​ត្រូវ​ដក​ទុក​រាល់​ប្រុយយ៉ុង ទាំង​មាត់ទ្វារ​និង​ក្នុង​ថ្នាក់​។ បើ​ដល់​ម៉ោង​ហើយ វាយ​ជួង​ម៉ឺង គឺ​បើ​ចាប់​បាន​បេក្ខជន នឹង​ត្រូវ​ធ្លាក់​ហើយ ពីព្រោះ​ថា​នេះ​វា​ជា​ច្បាប់​”៕​ ដោយ​៖​កូឡាប​

 

×