Friday, September 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀនទម្ងន់​ជាង១គីឡូក្រាម ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបដកហូតនៅស្រុកបវេល រួមជាមួយមុខសញ្ញាចំនួន០២នាក់

បាត់ដំបង ៖ នាវេលាម៉ោង២១និង១៥នាទី​យប់ថ្ងៃទី​ ០៩ខែ កញ្ញា​ ឆ្នាំ២០២​៥​ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់​ខ្ពស់របស់ឯកឧត្តម នាយឧត្តម​សេនីយ៍ ស ថេត​ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តម​សេ​នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ​ន​គរ​បាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន​ ដឹកនាំធ្វើការបង្រ្កាបករណីរក្សាទុក​ ជួញដូរ ឬដឹកជញ្ជូន ដោយខុស ច្បាប់នូវសារធាតុញៀនមួយករ​ណី​ក្នុងបទល្មើសជាក់ស្តែងនិងឃ-ាត់ខ្លួ-នមុខសញ្ញាចំ នួន០២នាក់​ នៅភូមរាមសេនាឃុំល្វា​ ស្រុកបវេល​ ខេត្តបាត់​ដំបង។

សមត្ថកិច្ចដកហូតបាន៖-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួនដុំធំ និង០១ថង់មាន ទម្ងន់ ១០៦១,​០៤​ក្រាម(ទាំងសំបកថង់)-រថយន្តចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០១គ្រឿង-ថង់ប្លាស្ទិចតូចៗពណ៌សមួយចំនួននិងដបសម្រាប់ជក់គ្រឿងញៀនមួយចំនួន។

ពេលនេះជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចរៀបចំបញ្ជូនទៅកាន់អយ្យការអមសាលា​ដំ​បូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាម​ផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×