Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំ​ង អំពាវនាវ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ចត្រូវ​បន្ត​ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រឿងញៀន​អោយអស់​ក្នុង​មូលដ្ឋាន​ទទួលខុសត្រូវ​របស់​ខ្លួន​

ខេត្ត​កំពង់ឆ្នាំង ​៖ ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នា​ឆ្នាំនេះ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រារព្ធ​ឡើងក្រោម​ប្រធានបទ “សុខភាព ដើម្បី​យុត្តិធម៌ យុត្តិធម៌​ដើម្បី​សុខភាព”​។ ពិធីនេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោកស្រី ឧត្តមសេនីយ៍ទោ ឈឹម សិទ្ធិ​បុណ្យ​រិទ្ធ អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន​បាន​មានប្រសាសន៍ថា ៖ ការរៀបចំ​ទិវា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ​គឺ​ដើម្បី​ឆ្លើយតប​អោយបាន​សមស្រប​ទៅតាម​ស្ថានភាព​ជាក់ស្តែង នៃ​ប​ញ្ហ​។​ដើម្បី​ដាស់តឿន ក្រើន​រំ​ឮ​ក​ដល់​ជន​គ្រប់​រូប អោយ​យកចិត្តទុកដាក់​និងចូលរួម​កាន់តែ​សកម្មថែម​ទៀត​ក្នុង​ការបង្ការ​ទប់ស្កាត់ និង ដោះស្រាយ​បញ្ហា ដែល​មាន​ការពាក់ព័ន្ធនឹងគ្រឿងញៀន ។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍ថា ៖ បញ្ហា​គ្រឿងញៀន នៅតែ​ជា​ចំណុច​ប្រឈម​ដ៏​គ្រោះថ្នាក់ ពុំទាន់​មាន​ការថយចុះ​នៅ​ឡើយ​ទេ​ដូចជា​ការដាំ ការផលិត ការដឹកជញ្ជូន ការជួញដូរ សារធាតុ​គីមី​ដែល​ខុសច្បាប់ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត នៅតែ​បន្ត​សកម្មភាព តាម​គ្រប់​មធ្យោបាយ​ដើម្បី​ជួញដូរ​គ្រឿងញៀន នៅតាម​ទីផ្សារ​ងងឹត ដែល​កំពុង​មាន​ការកើនឡើង ទាំង​ការជួញដូរ និង ការប្រើប្រាស់ ។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​បញ្ជាក់ទៀតថាៈ​ខេត្ត​កំពង់ឆ្នាំង គឺជា​ខេត្ត​ដែល​ងាយ​ទទួលរង​នូវ​ឥទ្ធិពល ដោយសារ​ការ​ចរាចរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។ ឆ្លើយតប​ទៅ​និង​បញ្ហា​ទាំងនេះ ខេត្ត​កំពង់ឆ្នាំង បាន​យកចិត្តទុកដាក់ អនុវត្ត​តាម​ផែនការ​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​លើក​ទី​១ និង បាន​បន្ត​អនុវត្ត​ផែនការ​ប្រយុទ្ធ​ប្រឆាំង​លើក​ទី​៤​របស់​រាជរដ្ឋាភិបាល ដោយ​ធ្វើកា​រប​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​នូវ​រាល់​សកម្មភាព ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​នូវ​រាល់​សកម្មភាព​បទល្មើស​គ្រឿង​នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត​កំពង់ឆ្នាំង ។​

​លោ​កឈួរ ច័ន្ទ​ឌឿ​ន បាន​អំពាវនាវ អោយ​ចូលរួម​គាំទ្រ​រាល់​សកម្មភាព ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​សូម​បន្ត​វិធានការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ហើយ​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ត្រូវ តែ​ចៀសវាង​ឱ្យបាន​ជា​ដាច់ខាត កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ​ធ្វើ​ជា​បង្អែក កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍ ក្នុងករណី​បទល្មើស​គ្រឿងញៀន កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធ​ភាព​បំផុត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×