ភ្នំពេញ ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦ បន្ត នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីពិភាក្សាអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥។
សេចក្តីព្រាងច្បាប់ទាំង៥ ដែលរដ្ឋសភានឹងលើកយកមកពិភាក្សា និងអនុម័តនោះមាន ៖
១- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនអេសភីអេលភី( ខេមបូឌា ) ឯ.ក។
២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនស្នេថេករីញូវេប៊លឯ.ក។
៣-សេចក្តីព្រាងច្បាប់ ស្តីពីការការអនុម័ត យល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុនស្នេថេក ខូអិលធីឌី។
៤-សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឲ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិក នៃកិច្ចព្រមព្រៀង ស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញត។
៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣៕ ដោយ៖កូឡាប