Monday, July 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រះសីហនុថ្មី ដឹកនាំមន្ត្រី​ចុះពិនិត្យ ឆ្នេរឯករាជ្យ ដើម្បីកែលម្អសោភ័ណភាព

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលទើបចូលកាន់តំណែងថ្មី បានដឹកនាំមន្រ្តី​អញ្ជើញចុះពិនិត្យស្ថានភាព​ឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ ដើម្បីជំរុញ​ដល់ដំណើរការអភិវឌ្ឍន៍​តំបន់ឆ្នេរសមុទ្រ ឲ្យមានសោភ័ណភាព។

នាឱកាសនោះ លោក គួច ចំរើន បានបង្ហាញ​ការប្តេជ្ញាចិត្តថា នឹងកែលម្អតំបន់ឆ្នេរទាំងអស់ នៅខេត្តព្រះសីហនុ ឲ្យមានសោភ័ណភាព ស្រស់ស្អាត​ប្លែកជាងពេលបច្ចុប្បន្ននេះ រួមមានដូចជា៖ ក្រាលឥដ្ឋការ៉ូឡា សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរលំហែរ រៀបចំសណ្តាប់ធ្នាប់ អនាម័យ និង បរិស្ថានផងដែរ៕ ដោយ៖ ដែន សីមា

×