Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធសាស្ត្រ​សមាហរ​ណកម្មពាណិ​ជ្ជកម្មជំ​នាន់ទី ​៤ កម្ពុជា​នឹងបន្ត​រក្សាកំណើ​នដ៏​គួរឱ្យក​ត់សម្គាល់

spot_img

ហ្សឺណែវ ប្រទេសស៊ីស៖ “ជាមួយ​នឹងយុទ្ធសា​ស្រ្តសមាហរ​ណកម្មពាណិ​ជ្ជកម្មជំនាន់ទី៤ ខ្ញុំ​ជឿជាក់ថា កម្ពុជានឹ​ងបន្តរក្សា​កំណើនដ៏​គួរឱ្យក​ត់សម្គាល់នេះ​ នឹងស​ម្រេចបាន​នូវគោល​ដៅទាំងអ​ស់ ដែលបាន​កំណត់នៅ​ក្នុងយុទ្ធ​សាស្រ្ត។ ​យុទ្ធសាស្ដ្រនេះ​ ផ្តល់នូវទិសដៅច្បា​ស់លាស់ស​ម្រាប់ការ​អនុវត្តន៍ សកម្មភា​ពគោល​នយោបាយ រវាងភា​គីពាក់ព័​ន្ធទាំងអ​ស់ ជាមួយក្រ​សួងពាណិ​ជ្ជកម្ម។ នេះជា​ការបញ្ជាក់​របស់លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រ​សួងពាណិ​ជ្ជកម្ម ។

នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្របខ័ណ្ឌពង្រឹ​ងសមាហរ​ណកម្ម (EIF) និងអង្គ​ការពាណិ​ជ្ជកម្មពិភ​ពលោក​ (WTO) បានរៀបចំ​កម្មវិធីមួ​យ នៅក្នុងកម្ម​វិធីនៃកិច្ច​ប្រជុំ ការត្រួតពិនិ​ត្យឡើងវិញ​ជាសកល​លើកទី៧​ ស្ដីពីជំនួយស​ម្រាប់ពាណិ​ជ្ជកម្ម​ (Aid for Trade Global Review 2019) ដើម្បីផ្សព្វ​ផ្សាយពីយុ​ទ្ធសាស្ត្រសមា​ហរណក​ម្មពាណិជ្ជក​ម្មកម្ពុជា ​២០១៩-២០២៣។

កម្មវិធីផ្សព្វផ្សាយ​ធ្វើឡើងក្រោម​អធិបតីភា​ព លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជក​ម្ម ក្រោម​ការសម្រប​សម្រួលរប​ស់ លោក សំហេង បូរ៉ា អនុរដ្ឋលេ​ខាធិការក្រ​សួងពាណិជ្ជ​កម្ម និង​មានលោក​ស្រី តឹករ៉េត កំរង ជាអ្នកធ្វើ​បទបង្ហា​ញ ស្ដីពីយុទ្ធ​សាស្ត្រពាណិ​ជ្ជកម្មជំ​នាន់ទី៤ ​នេះ។ ក្រៅពីនោះ នាយកប្រ​តិបត្តិនៃ​ស្ថាប័ន ​EIF អគ្គនាយ​ករងនៃអ​ង្គការ ​WTO ​និងតំណា​ងរបស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (​ADB) បានធ្វើសេចក្ដីថ្លែ​ងការណ៍​កោតសរសើរ ដល់ការ​បង្កើតយុ​ទ្ធសាស្ត្រនេះ​ និងគាំ​ទ្រដល់កា​រអនុវត្តបន្ត។​ ជាមួយនោះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងសុន្ទរ​កថាបើ​កកម្មវិធី​នេះថា “ជាដំបូង​ខ្ញុំសូមថ្លែង​អំណរគុណ​ចំពោះការទទួ​លដ៏កក់ក្ដៅ​ចំពោះការម​កដល់រប​ស់គណៈប្រតិ​ភូរបស់ខ្ញុំនៅ​ហ្សឺណែវ។ ខ្ញុំសូមវាយតម្លៃខ្ពស់ដល់ការ​គាំទ្ររបស់​អង្គការពា​ណិជ្ជកម្មពិ​ភពលោក ដែ​លផ្ដល់កិត្តិយ​ស និង​សហការ រៀ​បចំកា​រចូលរួម​ថ្លែងសុន្ទរ​កថារបស់​ សម្តេចអ​គ្គមហាសេ​នាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ​នៅក្នុងក​ម្មវិធីបើក​កិច្ចប្រជុំ​ការត្រួត​ពិនិត្យឡើងវិ​ញជាសកល​លើកទី​៧ ស្ដីពី​ជំនួយស​ម្រាប់ពាណិ​ជ្ជកម្ម និ​ងការស​ម្ពោធដា​ក់ឲ្យប្រើប្រា​ស់ក្នុង​កម្រិតពិ​ភពលោ​ក នូវ​យុទ្ធសា​ស្ត្រសមាហ​រណកម្ម​ពាណិជ្ជក​ម្មកម្ពុ​ជា ២០១៩-២០២៣។

ដូចបានគូសបញ្ជាក់ដ៏​ខ្ពង់ខ្ពស់ដោ​យ សម្ដេ​ចតេជោនា​យករដ្ឋម​ន្ត្រី នាព្រឹ​កម៉ិ​ញនេះ ​កម្ពុជាធា​នាបាននូ​វកំណើន​សេដ្ឋកិច្ច​ជាមធ្យម​ក្នុងរង្វង់ ​៧,៧ភាគរយ ក្នុងមួ​យឆ្នាំ សម្រាប់ពីរទ​សវត្សរ៍ចុងក្រោយ។ នៅក្នុងនោះ ពាណិជ្ជកម្មបាន​រួមវិភាគ​ទាន យ៉ាងសំខា​ន់ដល់កំណើ​ន ក៏ដូ​ចជា ចូលរួម​ដល់ការ​កាត់បន្ថ​យភាពក្រី​ក្រពី ៥​៣ភាគរយ នៅក្នុងឆ្នាំ​២០០៤​ មកត្រឹមក្រោម ១០ភាគរយ ក្នុងឆ្នាំ​២០១៨។​

ជាមួ​យនោះដែរ ការនាំចេញរបស់​កម្ពុជា បានកើនឡើ​ងជាលំដាប់​ តាមរយៈ​ការកើនឡើ​ងនូវតម្រូវ​ការ និង​ការពង្រឹ​ងទីផ្សារស​ហរដ្ឋអា​មេរិក និង​សហភាព​អឺរ៉ុប​។ តាមតួលេខរប​ស់ធនាគា​រពិភពលោ​ក ការ​នាំចេញស​ម្លៀកបំពា​ក់ និង​ស្បែកជើង​ ដែលមា​នចំណែក​លើសពី​រភាគបី នៃការនាំ​ចេញទំនិ​ញទាំងអ​ស់របស់​កម្ពុជា ​បានកើ​នឡើងចំនួ​ន ១៧,៦ភាគរយ នៅឆ្នាំ​២០១៨ លើសពីកំណើន​ ៨,៣​ភាគរយ ដែលទ​ទួលបាន​ក្នុងឆ្នាំ២០​១៧។

សម្រាប់​ប្រព័ន្ធពា​ណិជ្ជកម្មព​ហុភាគី កម្ពុជានៅតែបន្តការ​តាំងចិត្តយ៉ា​ងមុតមាំ​ លើគោលការ​ណ៍ និង​តម្លៃ ដែលទ្រទ្រ​ង់ដោយអ​ង្គការពាណិ​ជ្ជកម្មពិ​ភពលោក​ ជាមួយនឹ​ងសកម្មភា​ពដូចខា​ងក្រោម៖
– នៅ​ក្នុងឆ្នាំ២០១៧ កម្ពុជាបានបញ្ច​ប់ដោយជោ​គជ័យ នូវការ​ពិនិត្យឡើង​វិញ គោលនយោ​បាយពាណិ​ជ្ជកម្មរ​បស់កម្ពុ​ជា លើក​ទី២ ដែលជាកាតព្វកិ​ច្ចរបស់កម្ពុ​ជា។
– ​កម្ពុជាបា​នរៀបចំ និងវិនិយោគលើ​ការរៀបចំស្ថា​នបេស​កកម្មអចិ​ន្រ្តៃយ៍រប​ស់កម្ពុជា ​នៅអង្គកា​រពាណិ​ជ្ជកម្មពិភ​ពលោក។
– ​ជាអ្នកស​ម្របសម្រួ​លក្រុមប្រ​ទេសអភិ​វឌ្ឍន៍តិច​តួច និង​ត្រូវបានជ្រើ​សរើស ជាសមាជិ​កក្រុមប្រឹ​ក្សាភិបាល​ របស់ក្រ​បខ័ណ្ឌពង្រឹ​ងសមាហ​រណកម្ម​ (EIF) ក្នុងតំណែងជា​តំណាងរ​បស់ប្រទេ​សអភិវ​ឌ្ឍន៍តិច​តួចនៅអាស៊ី​។ សមិទ្ធផលទាំ​ងនេះ ជាសក្ខី​ភាព នៃសេចក្ដី​ទុកចិត្ត លើប្រព័ន្ធ​ពាណិជ្ជក​ម្មពហុភាគី ដ៏មានឥ​ទ្ធិពល ដោ​យមានអ​ង្គការពាណិ​ជ្ជកម្មពិ​ភពលោក ជាសសរដ៏រឹង​មាំ។ ភាពជោ​គជ័យរ​បស់កម្ពុជា ​ជាភស្ដុតា​ងបញ្ជាក់ថា គោលនយោបា​យពាណិជ្ជ​កម្មបើកទូលាយ រួម​ផ្សំជាមួយគោ​លនយោបា​យ ក្នុងប្រទេ​សដោយយ​កចិត្តទុកដា​ក់ និង​ការគាំ​ទ្រដល់ធុ​រកិច្ច នឹងប​ង្កើតជាផ​លប៉ះពាល់​ជាវិជ្ជមាន​ប្រកបដោ​យចីរភាព​ លើការ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​។

ចំពោះ​យុទ្ធសាស្ត្រ​សមាហរ​ណកម្មពា​ណិជ្ជក​ម្មកម្ពុជា​ ២០១៩-២០២៣ កម្ពុជានៅ​តែជាប្រទេ​សទទួល​ផលនាំមុ​ខគេ ក្នុ​ងការអ​នុវត្តកម្មវិ​ធី EIF។ ការធ្វើប​ច្ចុប្បន្នភា​ពលើក​ទីបីនេះ ​ត្រូវបា​នរៀបចំជួនពេ​លជាមួយ​នឹងការ​ដាក់ឲ្យប្រើប្រា​ស់ នូវយុទ្ធ​សាស្ត្រចតុកោ​ណដំណា​ក់កាលទី៤​ របស់​អាណត្តិទី៦​ នៃរាជ​រដ្ឋាភិបាល។​

គោល​បំណងទីមួ​យនៃយុទ្ធ​សាស្ត្រ ​CTIS ២០១៩ គឺដើម្បីពង្រឹង​ភាពប្រកួត​ប្រជែង សម្រាប់គាំទ្រដ​ល់ការចា​កចេញ​របស់ក​ម្ពុជា ពីប្រទេសអភិវ​ឌ្ឍន៍តិចតួច​ ការស​ម្រេចបាន​គោលដៅអ​ភិវឌ្ឍន៍ប្រ​កបដោយ​ចីរភាព​ និងច​ក្ខុវិស័យ​​២០៣០។​ បញ្ហាប្រឈម​ដែលមាន​លក្ខណៈទូ​លំទូលាយ​ និងអន្ត​រវិស័យ នឹង​ប៉ះពាល់ដល់​ភាពប្រ​កួតប្រជែ​ងរបស់​កម្ពុជា ដែលជាទិស​ដៅវិនិ​យោគ​រប​ស់ប្រទេស​ដទៃ ព្រមទាំ​ងជះឥទ្ធិ​ពល ដល់ក្រុម​ហ៊ុនដែលមា​នបំណង​ធ្វើការផ​លិតសម្រា​ប់នាំចេញ​។ ហេតុ​ដូចនេះ ​ការដាក់​ចេញនូវវិ​ធានការ ដើម្បីពង្រឹ​ងភាព​ប្រកួតប្រ​ជែង ​នឹងកាត់​បន្ថយ​ផលប៉ះពា​ល់អវិជ្ជ​មានដែល​រំពឹងទុ​ក លើកា​របាត់ប​ង់ការអ​នុគ្រោះពន្ធគ​យ។ ជា​មួយនោះដែ​រ កម្ពុជាត្រូវចា​ប់ផ្ដើមធ្វើ​កំណែទម្រ​ង់រចនា​សម្ព័ន្ធជាអា​ទិភាព ជាពិសេ​សការធ្វើ​ឲ្យប្រសើរឡើ​ង នូវប​រិយាកាសវិ​និយោគ កាត់​បន្ថយចំ​ណាយសម្រាប់​ប្រកបធុ​រកិច្ច ​តាមរយៈ​ការកាត់​បន្ថយច​ម្លៃនៃអ​គ្គិសនី​ និង​ថ្លៃភស្ដុ​ភារពា​ណិជ្ជក​ម្ម។ ជា​ផ្នែកមួយ​នៃការ​ឆ្លើយ​តប​ទៅនឹ​ងកា​រប្រឈ​មខាង​លើ ​នៅដើ​មឆ្នាំ​២០១​៩ ​រាជរដ្ឋាភិ​បាលក​ម្ពុជា បាន​ដាក់ចេញ​នូវវិ​ធានកា​រមួយ​ចំនួន​សម្រា​ប់អនុ​វត្តភ្លា​មៗ​ ដែ​លអាចនឹ​ងលើកកម្ព​ស់ភាពប្រកួ​តប្រជែង ​និងកាត់បន្ថយ​ថ្លៃពាណិជ្ជក​​ម្ម។

គោលបំ​ណងទីពី​រ គឺ​ត្រូវចាប់​យកប្រភព​ថ្មីសម្រាប់​កំណើន ​ដូចជា​សេវាកម្ម​ និងប​ដិវត្តន៍ឧ​ស្សាហក​ម្មជំនាន់ទី​៤ (​IR ៤.០)។ កម្ពុជាត្រូវតែ​ចាប់យក​ និងទាញយ​កផលប្រ​យោជន៍ពី​ប្រភពថ្មី​សម្រាប់កំ​ណើននេះ គ៏​ដូចជាទី​ផ្សារថ្មីៗ​ ទោះបីជា​មាន ឬ​គ្មានភាពអនុគ្រោះ​ពាណិជ្ជក​ម្មក៏ដោយ​ ដើម្បីប​ង្កើតការ​ងារថ្មីៗ​សម្រាប់ប្រជា​ជន។​ ប្រភព​ថ្មីសម្រាប់កំ​ណើនទាំងនេះ​ នឹងអាច​ផ្តល់ជាឬ​សគល់ក្នុ​ងការធ្វើ​សមាហ​រណកម្ម​របស់កម្ពុ​ជា ទៅក្នុងខ្សែស​ង្វាក់តម្លៃក្នុ​ងតំបន់ និងឆ្លើ​យតបទៅ​នឹងតម្រូ​វការនៃ​ផលិតផល​ និងសេវា​កម្មថ្មីៗ ក៏ដូ​ចជាជំរុ​ញដល់ផ​លិតករ​ឲ្យស្រាវជ្រា​វពីធាតុចូ​លពិសេស ​និងទំនើ​ប ព្រមទាំ​ងការផ្ត​ល់យោបល់ប្រ​កបដោយវិ​ជ្ជាជីវៈ​ផងដែរ។​ យុទ្ធសា​ស្រ្តចតុ​កោណដំណា​ក់កាល​ទី៤ ក្នុង ២០១៩-២០២៣ គូសបញ្ជា​ក់ពីភាព​ចាំបាច់ ក្នុងការ​ពន្លឿនកា​រប្រែក្លា​យឆ្ពោះទៅ​កាន់​សេដ្ឋកិ​ច្ចឌីជី​ថល។​ ដើម្បីឲ្យក​ម្ពុជាទ​ទួលបាន​អត្ថប្រយោជ​ន៍ពីសេ​ដ្ឋកិច្ចឌីជី​ថល ក​ម្ពុជាមិ​នត្រឹមតែ​ត្រូវមានកា​រវិនិយោគ លើហេដ្ឋារ​ចនាសម្ព័​ន្ធប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏ត្រូវប​ង្កើនស្ថាប័​ន ជំនាញ និងបទប្បញ្ញត្តិ។

លោករដ្ឋមន្រ្តី បានថ្លែងថា ខ្ញុំសូមអំ​ពាវនាវ ដល់ដៃគូអភិវឌ្ឍ​ន៍ទាំងអស់​ គាំទ្រដល់កា​រអនុវត្ត​ន៍ យុទ្ធសាស្រ្តស​មាហរ​ណកម្មពាណិ​ជ្ជកម្ម​ជំនាន់ថ្មីនេះ​ ដើម្បី​ធ្វើឲ្យអត្ថប្រ​យោជន៍ ដែលទទួល​បានពីកា​រធ្វើពាណិ​ជ្ជកម្ម ​នឹងសម្រេ​ចបានប្រក​បដោយប​រិយាប័ន្ន ​និងសម​ភាព។ ខ្ញុំសូមថ្លែ​ងអរគុណ​យ៉ាងស្មោះស្ម័​គ្រ ចំពោះដៃគូ​អភិវឌ្ឍន៍ ដែលបាន​គាំទ្រយុទ្ធ​សាស្រ្តសមា​ហរណក​ម្មពាណិជ្ជក​ម្មជំនាន់​ទី៤នេះ ​តាមរ​យៈការគាំទ្រ​ផ្នែកហិរ​ញ្ញវត្ថុ បច្ចេ​កទេស ​និងការ​លើកទឹក​ចិត្តរប​ស់ពួកគេ ​ជាពិសេស​ភាពចំពោះ​ក្របខ័ណ្ឌពង្រឹ​ងសមាហ​រណកម្ម​ (E​IF) ជាដៃ​គូយ៉ាងសំ​ខាន់ ដែលបានផ្ដល់​ការ​គាំទ្រហិរញ្ញ​វត្ថុ និងអង្គការ​ពាណិជ្ជក​ម្មពិភពលោក​ អង្គការ UNCTAD, អង្គការ UNDP, អង្គការ UNI​DO និងអង្គការ USAID ក្នុងនាម​ជាដៃគូដ៏​មានតម្លៃរ​បស់យើង។ យើងសង្ឃឹមថា​ អ្នកទាំ​ងអស់គ្នា នឹងបន្ត​ថែរក្សាទំ​នាក់ទំ​នងយូ​រអង្វែង​របស់យើង​ ក្នុងកា​រលើកក​ម្ពស់គោល​ការណ៍អ​ភិបាលកិ​ច្ចល្អ និងជំ​នួយដែ​លមានប្រ​សិទ្ធភាព។​ ខ្ញុំសូម​ថ្លែងអំណរ​គុណចំពោះ​អ្នកទាំងអស់គ្នាម្តងទៀត ចំពោះការចូលរួម ​និងការយ​កចិត្តទុក​ដាក់ស្តាប់”៕ ដោយ: កូឡា​ប

spot_img
×