Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ សោ​ភា មិន​ហ៊ាន​ស្អិតរ​មួ​ត​ខ្លាំង​ខ្លាច​ត្រូវ​ដំបង​អ្នកគាំទ្រ​

​ទំនាក់ទំនង ពេជ្រ សោភា និង​គូស្នេហ៍​លោក ឆឹ​ម កក្ត​ដា ដ្បិតតែ​ឧស្សាហ៍​បង្ហាញ​សកម្មភាព​បណ្តើរគ្នា​ទៅណា​មក​ណា​ដូច​ប្តី​ប្រពន្ធ​បង្ហាញមុខ​មហាជន​តែ​តារា​ស្រៅ​ល្បីឈ្មោះ​រូបនេះ​បាន​ប្រាប់ថា នាង​មិន​ហ៊ាន​ស្និទ្ធស្នាល​លើសពីនេះ​ទេ ព្រោះ​ខ្លាច​មានការ​រិះគន់ ពី​ទស្សនិកជន ព្រោះ​ពួកគេ​មិនទាន់​ក្លាយជា​ប្តី​ប្រពន្ធ ដោយបាន​រៀបការ​តាម​ប្រពៃណី​នៅឡើយ​។​

​រហូតមកដល់​ពេលនេះ​ចំណង​ស្នេហ៍ ពេជ្រ សោភា និង ឆឹ​ម កក្ត​ដា នៅតែ​ល្អែ​ម​ល្ហែម​មិនមាន​លេចចេញ​សញ្ញា​ប្រេះ​បែក​នោះទេ ខណៈដែល​ពួកគេ​ក៏បាន​ដាក់​គោលដៅ​ដៃ​ដឹក​គ្នា​ចូល​រោងការ ពេលដែល​គេ​យល់ចិត្ត​គ្នា​ច្បាស់​មួយរយ​ភាគរយ​។ ទន្ទឹមគ្នានេះ​តារា​ស្រី​កំពុង​ឡើង​កូដ​បានបង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​គូស្នេហ៍​ជាខ្លាំង ដោយ​នាង​តែងតែ​បង្ហាញ​រូបថត ថត​ទល់​ច្រមុះ និង​ឱប​គ្នា ដែលជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញថា ចំណង​ស្នេហ៍​ពួកគេ​នៅតែ​រក្សា​បានល្អ​។​

​ពេជ្រ សោភា បាន​បញ្ជាក់ថា “​សម្រាប់​រូបនេះ​ខ្ញុំ​គឺ​ហ៊ាន​ស្និទ្ធស្នាល​ជាមួយ​បង កក្ត​ដា លើសពីនេះ​ទេ ដោយសារ​រូបភាព​ប៉ុន​នេះ​អាច​ទទួលយកបាន តែបើ​លើសពីនេះ​ខ្ញុំ​ជឿថា អ្នកគាំទ្រ​ខ្លះ​គាត់​ទទួលយក​មិនបាន ព្រោះតែ​អ្នកសិល្បៈ​សម័យនេះ​មាន​អ្នកខ្លះ​ធ្វើ​លើស​ច្រើនៗ ដែលមាន​គេ​យល់ថា ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ​៕

×