នៅអ៊ីរ៉ាក់ មានសម្បូរសត្វភេរវកម្មចម្លែកធ្វើឲ្យទាហានអាមេរិក គ្រាន់តែឮក៏ញាក់សាច់ដែរ ។ វាពុំត្រឹមមានចលនាលឿនជាងមនុស្សប្រុសម្នាក់ (ប្រហែល ៥០km/m) អាចលោតបានកម្ពស់ ២ម៉ែត្រ ប៉ុណ្ណោះទេ ថែមទាំងត្រូវ “បំប៉ោង” ថាចូលចិត្តស៊ីសាច់មនុស្សទៀត ។
…រហូតទល់ពេលពួកគេ “ព័ទ្ធ” ចាប់បានចំណាប់ “ខ្មាំង”នេះ ហើយពិនិត្យមើលទើបដឹងថាវាគឺជាពីងពាងអូដ្ឋ (ឈ្មោះវិទ្យាសាស្ត្រ Arachnid Solifugae) ឬនៅត្រូវបានហៅថា ខ្យាដំរីខ្យល់ ។ វាមានជើង ៦គូ បណ្តោយខ្លួនអាចដល់ទៅ ១៥cm ទើបគេនិយមស្រែកពេលភ័យថា “ពីងពាងយក្ស” ។
ផ្នែកក្បាលរបស់វាដូចជាខ្យាដំរី ហើយការប្រើមាត់របស់វាក៏ដូចគ្នាដែរ ។ វាប្រើធ្មេញដ៏មុតស្រួចដូចដង្កៀប និងកាំបិត ដើម្បីវាយប្រហារសត្វល្អិត ពពួកល្មូន ពស់ និងបក្សីតូចៗ និងអាចផ្តួលពួកសត្វធំៗត្រឹមតែការត្របាក់មួយប៉ុណ្ណោះ ។
ទាហានអាមេរិកនៅមជ្ឈឹមបូព៌ាតែងទទួលការទូន្មានកុំឲ្យឆាឆៅវាឲ្យសោះ ព្រោះជាតិពិសរបស់វាធ្វើឲ្យរលួយសាច់ចម្លងមេរោគស្លាប់បាន ។
ក្នុងភាសាឡាតាំងឈ្មោះរបស់ពីងពាងអូដ្ឋមានន័យថា “រត់គេចព្រះអាទិត្យ” ព្រោះតែពួកវាតែងរកចំណីនៅពេលយប់ និងតាមរដូវកាល ៕