Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើកបរ​ហ៊ាន​ផ្សងគ្រោះថ្នាក់​បើក​យន្តហោះ “​ទម្លុះ​” ព្យុះ Irma

តាម Daily Mail ចុះផ្សាយ​ថ្ងៃទី ៧ កញ្ញា (​ម៉ោង​តំបន់​) បាន​ចុះផ្សាយ​ព័ត៌មាន​ឲ្យ​ដឹងថា ជើងហោះហើរ​រាប់រយ បាន​ត្រូវ​លុបចោល​ព្រោះ​ព្យុះ ប៉ុន្តែ​ក្រុម​ហោះហើរ​នៃ​ជើងយន្តហោះ​លេខ ៤៣១ បែរជា​សម្រេចចិត្ត​ប្រឈមមុខ​សាកល្បង​ទៅវិញ ។ ព្រោះតែ​ចង់​ឲ្យ​ជើងហោះហើរ​ចុងក្រោយ​មកដល់​កោះ​វិញ មុនពេល​ព្យុះ​វាយប្រហារ​ឡើង​ដែន​កោះ ។​
​ប្រការ​កួរ​ឲ្យ​ភ្ញាក់ផ្អើល​គឺ ជើងហោះហើរ​ទៅ​-​មក បាន​ចុះ​សំចត​ជោគជ័យ ហើយ​មុនពេល​កំណត់​ទៅទៀត ។​
​ដំបូង​ក្រុមហ៊ុន Delta រៀបចំ​ជើងហោះហើរ​ចេញពី New York វេលា​ម៉ោង ៨​និង​៥​នាទី (​ម៉ោង​តំបន់​) ថ្ងៃទី ៧ កញ្ញា ។ ទោះបី​ការហោះហើរ​ឡើង​យឺត​ប៉ុន្មាន​នាទី តែ​យន្តហោះ​បាន​ចុះចត មុនពេល​កំណត់ ៧​នាទី​វិញ ។​

​លោក Jason Rabinowitz ជា​អ្នកបញ្ជា​យន្តហោះ ហើយ​ផ្សាយ​ព័ត៌មាន​ផ្ទាល់​ជា​បន្តបន្ទាប់​អំឡុងពេល​ធ្វើដំណើរ ។ បណ្តា​រូបភាព​បង្ហាញថា យន្តហោះ​ត្រូវ​ឆ្លងកាត់​កំណាត់​ផ្លូវ​លំបាក​មួយ​ដើម្បី​គេច​ចេញពី​រង្វង់​ខ្យល់​គួច​ខ្លាំង​បំផុត ។​

​ថ្វីត្បិតតែ​ការហោះ​ឡើង​និង​ចុះចត ជា​វេលា​មួយ​ច្រើនតែ​ក្រុមហ៊ុន Delta ឲ្យ​ដឹងថា គេ​ចំណាយពេល​អស់​ត្រឹមតែ ៥១​នាទី សម្រាប់​ការហោះហើរ​២​លើក (​ទៅមក​) ។ លោក Rabinowitz ប្រាប់ថា ពួកគេ​ត្រូវ​បក​ក្បាល​ត្រឡប់មកវិញ​ភ្លាមៗ​ដើម្បី​យន្តហោះ​ចៀសផុត​បាន​មុន​ពេលដែល​ព្យុះ​មកដល់​ដែន​គោក ។​
​អ្នកតាមដាន​រឿងនេះ​ពិតជា​ស្រៀវ​ស្ងើ​ប​ជំនួស​ជើងយន្តហោះ​នេះ ហើយ​ចុងក្រោយ​ទើប​បញ្ជូន​បាន​ភាព​តានតឹង គ្រា​យន្តហោះ​បញ្ចប់​ដំណើរ​ទៅ​-​មក ដោយ​សុវត្ថិភាព ។​
​មកទល់ពេលនេះ​ព្យុះ Irma ដែលជា​ព្យុះ​កំណាច​ខ្លាំង​បំផុត នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​អំឡុង នៃ​សតវត្សរ៍​កន្លងមក​កំពុងមាន​កម្លាំង​ខ្យល់​ដល់​ទៅ ២៩៨Km/h ហើយ​កំពុង​បង្ក​អន្តរាយ​ធ្ងន់ធ្ងរ​លើ​កោះ Barbuda ដល់ Puerto Rico ៕

×