នៅក្នុងគ្រប់ឯកសារ សៀវភៅ និងភាពយន្ដទាំងអស់ ដែលបាននិយាយ អំពីកប៉ាល់យក្ស ទីតានិច (Titanic) ចំពោះការស្រាវជ្រាវ ដែលបានរកឃើញថា មានអ្នកដំណើរ ជនជាតិចិន ចំនួន៦នាក់ ក្នុងចំណោមមនុស្ស មិនប៉ុន្មាននាក់ ដែលបានរួចផុតពី សោកនាដកម្ម កណ្ដាលមហាសមុទ្រនេះ ក្លាយទៅជាភាព ភ្ញាក់ផ្អើលសំរាប់ មនុស្សជាច្រើន ដោយសាតែរឿងរ៉ាវ របស់ពួកគាត់ ត្រូវបានបំភ្លេច ក្នុងខណៈពេល ដែលមានការមិនចុះសំរុង រវាងវប្បធម៌។ នេះបើតាមប្រភពពី Quartz media ។
ម្យា់ងទៀត មានឯកសារខ្លះ បាននិយាយថា អ្នកទាំង ៦ នាក់នោះ រួចពីការស្លាប់ ដោយសារតែការបន្លំតែងខ្លួន ជាមនុស្សស្រី ដើម្បីបានចុះទូកសង្គ្រោះ ដែលគេទុកសំរាប់ ជម្លៀសស្ដ្រី និងកូនក្មេង។
មានអ្នកដំណើរ ជនជាតិចិនទាំងអស់ ៨ នាក់ បានធ្វើដំណើរតាមកប៉ាល់នេះ ដោយគេមានឈ្មោះមួយទៀតសំរាប់ហៅវាថា “កប៉ាល់ ដែលមិនអាចនឹងលិច” “unsinkable-ship” ដែលបានចេញដំណើរ លើកដំបូងបង្អស់ ពីប្រទេសអង់គ្លេស (England) នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩១២ តែជាសំណាងអាក្រក់ ទីតានិច (Titanic) ដ៏មហិមា បានជ្រុលទៅបុកនឹងដុំទឹកកក ដែលមានទម្ងន់ដល់ទៅ ២,២ លានតោន ហើយត្រឹមតែរយៈពេល ២ ម៉ោងកន្លះប៉ុណ្ណោះ កប៉ាល់ទាំងមូល ត្រូវបានលិចបាត់។
The Six គឺជាចំណងជើងឯកសារ ដែលនិយាយ អំពីអ្នកដំណើរជនជាតិចិនទាំង ៦នាក់ និងត្រូវបានគេបញ្ចេញ ជាសាធារណៈ នៅក្នុងឆ្នាំ ២០១៨ ខាងមុខ៕