អ្នកវិទ្យាសាស្ត្របានធ្វើកំណាយយកបានក្អមបុរាណ មានអាយុកាល ៨០០ឆ្នាំ ។ ក្នុងនោះផ្ទុកពេញដោយគ្រាប់ពូជ ។
ក្រុមនិស្សិតនៅ Winnipeg កាណាដាបានបញ្ជាក់ឲ្យឃើញថា គ្រាប់ពូជទុកចោលរាប់សតវត្សរ៍ក៏នៅផ្តល់ផ្លែធម្មតាបាន ។
តាមកាសែត Tribune គ្រាប់ពូជនេះគេដាក់ឈ្មោះថា “Gete-Okocomin” គឺជាប្រភេទល្ពៅ ដែលជំនាន់យើងបច្ចុប្បន្នពុំដែលបានបរិភោគទេ ។ ព្រោះវាមានវត្តមានតែមុននេះរាប់រយឆ្នាំប៉ុណ្ណោះ ។
ទោះបីគ្រាប់ពូជមានអាយុកាលដល់ទៅជាង ៨០០ឆ្នាំ ក៏វាអាចបង្កើត “កូន” ធំ និងល្អ ។