Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៩

ឆ្នាំ​ជូត

រាសីខ្ពស់ត្រដែត ។ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ដោះស្រាយ​បាន​អស់​នូវ​ឧបសគ្គ​មុនៗ​នេះ ។ លុយកាក់ចំណូលប្រចាំថ្ងៃមានការកើនឡើងក្រាស់ក្រែលជាងសព្វមួយដង ។ ចំពោះអ្នកប្រករបរជួញដូររកស៊ីតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាសមតាមបំណង ។ ការធ្វើដំណើរឆ្ងាយជិតជួនសេចក្តីសុខក្សេមក្សាន្ត ។

មនោសញ្ចេតនា ស្នេហាប្រុសស្រីថ្ងៃ​នេះ​ល្អ​សម្រាប់​ការស្វែងរក​ស្នេហ៍​ពិតប្រាកដ ៕

ឆ្នាំ​ឆ្លូវ

រាសីខ្ពស់ត្រដែត។ ការងារ ស្ថិរភាព មានអ្នកជួយយកអាសារាល់បញ្ហាដែលកើតមាននៅក្នុងការងារនឹងដោះស្រាយបានដោយរលូន ។ ចំពោះអ្នករកស៊ីជួញដូរវិញទោះជួញទីជិតក្តីឆ្ងាយក្តីតែទទួលបានផលចំណេញមកវិញកាក់កបល្អណាស់ ។

មនោសញ្ចេតនា បញ្ហាសេ្នហាកំលោះក្រមុំរីករាយ កក់ក្តៅ ៕

ឆ្នាំ​ខាល

រាសីស្រុតចុះ ។ការងារ ស្ថិរភាព គួរ​មាន​ផែនការ​ដោះស្រាយ ឲ្យអស់​នូវ​បញ្ហា​កំពុង​កកស្ទះ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការវិនិយោគជួញដូរ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយខ្សត់ខ្សោយក្នុងការរកផលកម្រៃបន្តិចហើយទាល់តែខិតខំទើបរកផលកម្រៃគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ ។ ការធ្វើដំណើរជួបសុខដុមដូចសព្វមួយដង ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុស គួរ​ជូន​កាដូ​ដល់​គូស្នេហ៍ ដើម្បី​បន្ថែម​ភាពកក់ក្តៅ​ក្នុង​មនោសញ្ចេតនា ៕

ឆ្នាំ​ថោះ

រាសីខ្ពស់ត្រដែត ។ ការងារ អំណោយផលល្អ ថ្នាក់លើពេញចិត្តនឹងអាចឡើងដំណែង។ លុយកាក់ ចំណូលហូរចូលសន្ធឹកសន្ធាប់ ចាយវាយមិនខ្វះមុខខ្វះក្រោយ ។ ចំពោះអ្នករកស៊ីជួញដូរវិញជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬរើកន្លែងលក់ដូរដោយអាចជួបនូវក្តីចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច។ ដំណើរទីជិតឆ្ងាយជួបតែសុខដុមរមនា ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសកាន់តែ​ជ្រាលជ្រៅ ផ្អែម​ល្ហែម ៕

ឆ្នាំ​រោង

រាសីស្រុតចុះ ។ ការងារ ទោះបី​ការងារ​រលូន​ល្អ លោកអ្នកធ្វើអ្វីមួយត្រូវប្រយ័ត្នប្រយែង ព្រោះងាយជួបបញ្ហាចំពោះមុខ ។ លុយកាក់ ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់​មុន​ពេល​ចូលរួម​វិនិយោគ ។ ចំពោះអ្នកប្រកបរបររស៊ីជួញដូរបើចង់ទំនាក់ទំនងទិញដូរអ្វីតែងផ្តល់ផលល្អខ្លះៗមកវិញជានិច្ច ។ ការរស់នៅចូរប្រយ័ត្នជួបនូវបញ្ហាចម្រូងចម្រាសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីគួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

ឆ្នាំ​ម្សាញ់

រាសីខ្ពស់ត្រដែត ។ ការងារ ជួប​ឱកាសល្អៗ​ច្រើន​មាន​ប្រយោជន៍​សម្រាប់​ការ​ឈានឡើង​ខ្ពស់​ក្នុង​ការងារ។ លុយកាក់ កំហិត​ការទិញ​របស់ ត្រូវ​ចេះ​សន្សំសំចៃ​ប្រាក់កាស ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូល ប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់ ។

រីឯមនោសញ្ចេតនា បញ្ហាស្នេហាកម្លោះក្រមុំពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ៕

​ឆ្នាំ​មមី

រាសីស្រុតចុះ ។ ការងារ ត្រូវ​ព្យាយាម​ប្រឹងប្រែង​ជាងនេះទៀត ទើប​អាច​សម្រេច​ដល់​គោលដៅ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ ចំពោះអ្នករកស៊ីជំនួញជួញដូរកើតមានផលលំបាកច្រើនដោយសារអតិថិជនមានតិចតែការប្រជែងគ្នាកាន់តែស្រួចស្រាល់ ។ ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រុងប្រយ័ត្នបន្តិច ។

រីឯមនោសញ្ចេតនា បញ្ហាស្នេហាស្រីប្រុស គួរ​ជូន​កាដូ​តូច​មួយ​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ដើមឈានទៅរកភាពផ្អែមល្ហែម ៕

​ឆ្នាំ​មមែ

រាសីស្រុតចុះ ។ ការងារ ថ្ងៃ​នេះ​មិន​ត្រូវ​ធ្វេសប្រហែស ព្រោះ​ងាយ​កើត​មាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការបញ្ចេញ​ប្រាក់​រកស៊ី ។ ចំពោះអ្នកប្រកបរបររកស៊ីជំនួញជួញដូរវិញលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញដូរទីជិតឆ្ងាយក៏ជួបរឿងប្រទាំងប្រទើសច្រើនណាស់ដែរ ។ ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្ថិភាពទេ គួរបន្ថែមការប្រុងប្រយ័ត្នបន្តិច ។

រីឯមនោសញ្ចេតនា បញ្ហាស្នេហាកំលោះក្រមុំកើត​ការខ្វែងគំនិត​គ្នា​ក្នុង​មនោសញ្ចេតនា ៕

​ឆ្នាំ​វក

រាសីល្អជាមធ្យម ។ ការងារ ល្អប្រសើរ ថ្ងៃ​នេះ​ជួប​សំណាង​ល្អ​ក្នុង​ការងារ រាល់​ការលំបាក​សម្ពាធ​ទាំងឡាយ​សុទ្ធតែ​ជំនះបាន​ទាំងអស់ ។ លុយកាក់​កើត​មាន​រឿង​ប្រទាញប្រទង់​ក្នុង​បញ្ហា​លុយកាក់ ។ សម្រាប់អ្នកជួញដូររបររកស៊ីវិញទោះលោកអ្នកចេញទៅណាមកណាគួរមានការប្រុងប្រយ័ត្នប្រាក់កាសបន្តិច ព្រោះងាយបាត់បង់ និងក្រុមអន្ធពាលតាមលួចឆក់ប្លន់ណាស់ ។

រីឯមនោសញ្ចេតនា កម្លោះក្រមុំមាន​ឱកាស​រក​ឃើញ​គូព្រេង ៕

​ឆ្នាំ​រកា

រាសីខ្ពស់ត្រដែត ។ ការងារ រីកចម្រើន​គួរ​ជាទី​ពេញចិត្ត សម្រេចបាន​លទ្ធផល​ល្អ​ច្រើន អាច​និយាយថា ជា​ថ្ងៃ​ដ៏​នក្ខត្តឫក្ស ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ត្រូវ​សន្សំសំចៃ ។ ចំពោះអ្នកជួញដូររកស៊ីមិនថាចេញធ្វើជំនួញអ្វីតាមផ្លូវទឹកផ្លូវគោក ផ្លូវអាកាស រកផលចំណូលមានចូលជាហូរហែ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាកំលោះក្រមុំគួរ​បំពេញ​នូវ​ការខ្វះខាត​ដែល​អ្នក​មិន​បាន​ផ្តល់​ឲ្យ​មនុស្ស​ជា​ទីស្រឡាញ់​ក្នុង​អំឡុង​ពេល​មុន​នេះ ៕

​ឆ្នាំចរ

រាសីស្រុតចុះ ។ ការងារ មិនល្អ មិន​ត្រូវ​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​ចូលរួម​ក្នុង​រាល់​សកម្មភាព​វិនិយោគ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនគប្បីហក់លោតខ្លាំងពេកឡើយ ។

រីឯមនោសញ្ចេតនា សេចក្តីស្នេហាកំលោះក្រមុំធ្លាក់ចុះ​ងាយ​កើត​ទំនាស់​នឹង​គ្នា ៕

​ឆ្នាំ​កុរ

រាសីល្អជាមធ្យម ។ ការងារ មាន​អ្នក​ជួយ​យក​អាសារ ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅ​ដូច​បំណង ។ លុយកាក់ គួរ​ពេញចិត្ត​ជាមួយនឹង​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន មិន​ត្រូវ​លោភលន់​ជ្រុល ។ ចំពោះអ្នកប្រកបរបររកស៊ីទោះជួបបញ្ហាចំណូលបន្តិចក្តី តែយ៉ាងណាការជួញទីជិតឆ្ងាយអាចរកផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់ដែរ ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសងាយ​កើតរឿង​ឈ្លោះប្រកែក​គ្នា ៕

×