បញ្ហាស្ទះសរសៃឈាម ឬកកឈាមជាមូលហេតុចម្បងនាំឱ្យស្លាប់បាន។ ចង់លាងសម្អាតសរសៃឈាមមិនដឹងធ្វើយ៉ាងណា ។ ដូច្នេះថ្ងៃនេះវេជ្ជបណ្ឌិតជប៉ុននឹងចែករំលែកដំណោះស្រាយជូនអ្នក។ អ្នកមានជំងឺខួរក្បាល ឈឺក្បាល ជំងឺបេះដូងតែងតែអាយុខ្លី។ ដូចនេះត្រូវរក្សាសុខភាពសរសៃឈាមឱ្យបានល្អ សុខភាពអ្នកក៏បានល្អដែរ។
សរសៃឈាមជាអាយុរបស់មនុស្ស
សរសៃឈាម និងឈាមជាផ្នែកមួយដ៏សំខាន់របស់រាងកាយដែលជាជីវិតមនុស្ស។ ជំងឺជាច្រើនបណ្តាលមកពីសរសៃឈាមកខ្វក់។ ហេតុនេះបើសិនសុខភាពសរសៃឈាមល្អ មនុស្សនឹងរស់បានអាយុវែង។
ទទួលទានអាហារទាំងនេះដើម្បីលាងសម្អាតសរសៃឈាម
ត្រប់
ត្រប់ត្រូវបានគេចាត់ទុកជាអាហារការពារសរសៃឈាមបេះដូង សម្បូរវីតាមីន P ដើរតួសំខាន់ជួយបន្ទន់សរសៃឈាម ការពារពីបញ្ហាដាច់សរសៃឈាម លំហូរឈាមច្រើន។
ស្ពៃក្តោប
ស្ពៃក្តោបសម្បូរទៅដោយវីតាមីន C ប៉ូតាស្យូម កាល់ស្យូម ជាតិសរសៃ វីតាមីន U, K មានប្រសិទ្ធភាពការពារសរសៃឈាម សម្រួលសរសៃឈាមធ្វើឱ្យសរសៃឈាមកាន់តែរឹងមាំកាន់តែយឺត។
ខ្ទឹមស
បើទោះជាអ្នកមិនចូលចិត្តក្លិនរបស់វាក៏ដោយ តែព្យាយាមទទួលទានវា ព្រោះវាជួយកាត់បន្ថយជាតិខ្លាញ់កូឡេស្តេរ៉ុលក្នុងខ្លួន រក្សាសុខភាពសរសៃឈាមបានល្អ។
ត្រីសាឌីន
វាសម្បូរអាស៊ីតខ្លាញ់មិនទាន់ឆ្អែតដែលអាចទៅសម្អាតឈាមកខ្វក់។ មិនតែប៉ុណ្ណោះវាសម្បូរ DHA អាចកាត់បន្ថយខ្លាញ់កូឡេស្តេរ៉ុលអាក្រក់ក្នុងខ្លួន ខ្លាញ់ក្នុងឈាម ដុំឈាម ជួយឱ្យសរីរាង្គខាងក្នុងដំណើរការបានល្អ។
ទទួលទានទឹកឱ្យត្រូវនឹង ៣ពេលនេះ
ទឹកជាចំណែកមួយដ៏ចាំបាច់សម្រាប់ជីវិត ព្រោះក្នុងរាងកាយមនុស្សយើងមានផ្ទុកទឹកច្រើនជាង ៧០%។ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃឱ្យត្រូវតាមពេលនឹងជួយសម្អាតសរសៃឈាមបានយ៉ាងមានប្រសិទ្ធភាព។
ពេលទី១
បន្ទាប់ពីភ្ញាក់ពីគេងភ្លាមទទួលទានទឹក១កែវ ព្រោះរាងកាយរំលាយអាហារ កម្ចាត់កាកសំណល់ពេញមួយយប់ដូចនេះត្រូវការទឹកជាជំនួយ។
ពេលទី២
ក្រោយពេលអាហាររួច អ្នកគួរសម្រាកបន្តិចដើម្បីផឹកទឹក កាត់បន្ថយបន្ទុករបស់រាងកាយ ជួយសម្រួលដល់សម្ពាធឈាម។ ហើយបន្ទាប់ពីងូតទឹក ឬហាត់ប្រាណរួច អ្នកគួរផឹកទឹកដើម្បីរក្សាតុល្យភាពក្នុងខ្លួន និងផ្តល់សំណើមដល់ស្បែក។
ពេលទី៣
ផឹកទឹក១កែវមុនពេលចូលគេងយប់។ នៅពេលរាងកាយដំណើរការ បើខ្សោះជាតិទឹកវានឹងបង្កើនភាពល្អក់កករដល់ឈាម៕
ប្រែសម្រួលដោយ៖ កូនមាន់ អត្ថបតពី៖ ខ្មែរប្រពៃ