Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកក​ម្ពស់គាំ​ទ្រ គាំពារការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ បង្កើននូវកា​រ​យល់​​ដឹង អំពីសារសំ​ខាន់​​ និង គុណតម្លៃរប​​ស់​ទឹ​ក​ដោះម្តា​យ

សៀមរាប៖ ក្រសួងសុខាភិបាល​ សហការអាជ្ញាធរខេត្តសៀម​រាប​ រៀបចំសប្តាហ៍ពិភពលោក​បំបៅ​កូនដោ​យទឹក​ដោះម្តាយ ក្រោមប្រធាន​បទ យើងទាំងអស់គ្នាគាំទ្រកា​របំបៅ​កូន ដោយទឹក​ដោះម្តា​យ ក្នុងគោលបំណងដើមី្ប​លើក​កម្ពស់​គាំទ្រ គាំពារការបំបៅកូនដោ​យទឹ​កដោះម្តា​យ បង្កើននូវការ​យល់​ដឹង អំពីសារសំខាន់​ និង គុណតម្លៃរប​ស់ទឹ​កដោះម្តា​យ ពិសេស​បង្កើនការយល់ដឹងអំពីអត្ថ​ប្រយោជ​ន៍ នៃការ​បំបៅកូ​នដោយទឹកដោះម្តាយ​ ​នាព្រឹកថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៩នេះ នៅបរិ​វេណ​សួនក​ម្សាន្តខាងជើងព្រះរាជ​ដំណា​ក់ ក្នុងក្រុង​សៀម​រាប។

លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា​ភិបាល មា​នប្រសាស​ន៍ថា ការប្រារព្ធសប្តា​ហ៍ពិ​ភពលោ​ក បំបៅកូនដោយទឹកដោះ​ម្តាយនា​ពេលនេះ គឺជាការរួមគ្នា ដើមី្បលើកកម្ពស់គាំ​ទ្រ​ គាំពារការបំបៅកូនដោ​យទឹ​កដោះម្តា​យ និង អប់រំផ្សព្វផ្សាយ​អំពី​សារសំខាន់នៃការបំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ពិសេសសំដៅឈានទៅធ្វើ​ការ​ពង្រឹង និង ការអនុវត្តការ​បំបៅ​កូនដោយទឹកដោះម្តាយឲ្យ​កាន់​តែមា​នប្រសិ​ទ្ធភាព​ខ្ពស់ ហើយត្រូវបន្តផ្សព្វផ្សាយ​តាម​បណ្ដា​ញផ្ស​ព្វផ្សាយ​រប​ស់រដ្ឋ និង ឯកជន ​ដោយបង្កើ​តកម្ម​វិធីថ្មីៗ ពាក់ព័ន្ធនឹងការ​បំបៅ​កូនដោ​យទឹក​ដោះម្តាយ​ និង ពង្រឹងអនុវត្តបានម៉ឹ​ងម៉ា​ត់នូ​វអ​នុក្រឹត្យលេខ១៣​៣ និង ត្រួតពិនិត្យ ​តាមដានការឃោសនាពា​ណិជ្ជ​កម្ម​ និង ការផ្សព្វផ្សាយលក់​ផលិ​តផល​ជំនួស​ទឹកដោះ​ម្តាយ ដែលនាំឲ្យមានការភាន់​ច្រឡំ​ដល់សា​ធារណ​ជន ។
លោក ទៀ សីហា អ​ភិបា​លខេត្ត​សៀមរាប បានមានប្រសាស​ន៍​ថា តាមរយៈការកើនទ្បើង​នូវ​តម្រូវ​ការម្ហូ​បអាហារ បានធ្វើឲ្យបញ្ហាអាហារូបត្ថ​ម្ភ ​ក្លាយជាប្រធានបទ​សំ​ខាន់ ពីព្រោះយើងបានរកឃើ​ញ​វត្ត​មានស្បៀ​ងអាហា​រមួយ​ចំនួន ដែលគ្មានប្រភពច្បា​ស់លា​ស់ ពុំមានជីវជា​តិ​សមស្រ​ប ទំនិញហួសកា​លប​រិច្ឆេទ​ប្រើប្រាស់​ ទំនិញក្លែង​ក្លា​យ និង ផលិតផលមាន​ផ្ទុក​សារជាតិ​គីមី​ខ្ពស់ ដែលជាមូលហេតុចម្ប​ងប​ណ្តាលឲ្យ​ប្រជាព​លរដ្ឋ និង អ្នកប្រើប្រាស់ត្រូវប្រ​ឈម​មុខទៅ​នឹងបញ្ហា​សុខ​ភាព និង បញ្ហាអាហារូ​បត្ថ​ម្ភដូ​ចជា ក្រេះក្រិន ស្គមស្គាំងចំពោះកុមារ​ ​និង ជំងឺធាត់លើសទម្ងន់​ ជំ​ងឺទឹក​នោមផ្អែ​ម និង មហារីកជាដើម​ចំ​ពោះមនុ​ស្សពេញ​វ័យ ។

លោកទៀ សីហា មា​នប្រសាសន៍ទៀតថា ទន្ទឹមគ្នាទៅនឹងភាពរី​កច​ម្រើនផ្នែក​សេដ្ឋកិច្ច និង សង្គមកិច្ច សម្រាប់ក្រប​ខ័ណ្ឌខេត្ត​សៀមរា​ប ពិតជាបានជួបប្រទះនូវ​ភាព​ប្រឈមមួយចំនួនលើអា​ហា​រូបត្ថ​ម្ភ ដូចជាការអនុវត្ត​កា​របំបៅ​កូនដោ​យទឹក​ដោះម្តា​យបាន​ជួបប្រ​ទះនូវ​បញ្ហា ដោយសារម្ដាយធ្វើចំណា​កស្រុ​ក ធ្វើការនៅឆ្ងាយពីផ្ទះ ក​ង្វះខាតចំណេះ​ដឹង​អំពី​ការបំ​បៅកូនដោយទឹកដោះ​ម្តាយ​ និង ការរីករាលដាល​នៃកា​រផ្សព្វផ្សាយលក់ផលិត​ផ​លទឹក​ដោះគោម្សៅផ្សំតាមរូបម​ន្ត​ ដូច្នេះការបំបៅកូន​ដោ​យទឹកដោះ​ម្តាយ​ គឺជាការងារអា​ទិភា​ពមួយ ដែលរដ្ឋបាលខេ​ត្ត​សៀមរា​ប បាននិងកំពុ​ង​ផ្តោតកា​រយកចិត្តទុក​ដាក់យ៉ា​ងខ្លាំង​ ៕ ដោយ៖កូឡាប​

×