ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានព្រមានថា អាមេរិចប្រហែលកាត់ផ្តាចជំនួញដល់ប្រទេសប៉ាឡេស្ទីន ដោយសារប្រទេសនេះមិនមានឆន្ទៈទៀតទេ ក្នុងកិច្ចចរចារសន្តិភាពជាមួយនឹងប្រទេសអ៊ីស្រាអ៊ែល។
លោកត្រាំ ថ្លែងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោកដូច្នេះថា “សហរដ្ឋអាមេរិចមិនទទួលបានការគោរពទេ ជុំវិញការផ្តល់ជំនួយរបស់ខ្លួនដល់ប៉ាឡេស្ទីន”។
លោកក៍បានថ្លែងថា ការទទួលស្គាល់ទីក្រុងជេរ៉ូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអ៊ែលបានធ្វើឲ្យមានបញ្ហារទាស់ទែងគ្នាយ៉ាងខ្លាំងដល់កិច្ចចរចារសន្តិភាពរវាងប្រទេសអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន។
ប្រទេសប៉ាឡេស្ទីន បាននិយាយថា វិធានការរបស់អាមេរិច បានបង្ហាញថាអាមេរិចលែងជាអ្នកសម្របសម្រួលសន្តិភាពអព្យាក្រិត្យទៀតហើយ។
លោកថ្លែងថា “ពួកយើងចំណាយលុយឲ្យប៉ាឡេស្ទីនរាប់រយលានដុល្លាក្នុងមួយឆ្នាំ ប៉ុន្តែយើងមិនទទួលបានការគោរពត្រឡប់មកវិញទេ។ ពួកមិនចង់សូម្បីចូលរួមចរចារជុំវិញសន្ធិសញ្ញាសន្តិភាពជាមួយនឹងអ៊ីស្រាអ៊ែល”។
សូមរំលឹកផងដែរថា ការព្រមានកាត់ផ្តាចជំនួយដល់ប៉ាឡេស្ទីននេះកើតឡើង ក្រោយពេល លោក ត្រាំបានព្រមានកាត់ផ្តាច់ជំនួយដល់ប្រទេសប៉ាគីស្ថាន ដោយចោទប៉ាគីស្ថានថាបានផ្តល់ជំរកដល់ពួកភេវរករ៕ សុភ័ក្ត្រ