Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​វេជ្ជបណ្ឌិត ឡាយ សេរី​វុ​ធ បើក​មន្ទីរ​សម្រាក​ព្យាបាល ៥១៥​កំពង់ធំ ឱ្យ​កូន​មិនមែនជា​ពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ ត្រូវ​ក្រសួង​ចុះ​បិទ

​ភ្នំពេញ ​៖ ក្រសួងសុខាភិបាល បានចេញ​សេចក្តីសម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​មួយ «៥១៥​កំពង់ធំ​»​ ជា​របស់លោក​វេជ្ជបណ្ឌិត ឡាយ សេរី​វុ​ធ​ ​ស្ថិតនៅក្នុង​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពី​បាន​រកឃើញថា មន្ទីរ​សម្រាក​ព្យាបាល​នេះ អនុញ្ញាតឱ្យ​កូនប្រុស​របស់ខ្លួន មិនមែនជា​ពេទ្យ ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ ដោយ​មិន​គិតពី​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​។​

​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩​នេះ បានឱ្យដឹងថា មន្ទីរ​សម្រាក​ព្យាបាល​នេះ​ជា​របស់លោក​វេជ្ជបណ្ឌិត ឡាយ សេរី​វុ​ធ​។​

​លោកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានបញ្ជាក់​ក្នុង​សេចក្តីសម្រេច​នេះ​បាន​បញ្ជាក់ថា ១ បិទ​មន្ទីរ​សំរាក​ព្យាបាល​ឯកជន​ឈ្មោះ ៥១៥​កំពង់ធំ ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៦ សង្កាត់​ព្រែក​​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដែលជា​របស់លោក​វេជ្ជ​បណ្ឌិត ឡាយ សេរី​វុ​ធ អ្នកទទួលខុសត្រូវ​មន្ទីរ​សំរាក​ព្យាបាល​ ៤២៤​ន់​ធំ ដោយ​មូលហេតុ មន្ទីរ​សំរាក​ព្យាបាល​នេះ​បាន​បណ្តែតបណ្តោយ​ឱ្យឈ្មោះ ហូ ចាន់​ឡុង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ​ជា​កូន​របស់​ម្ចាស់​មន្ទីរ​សំរាក​ព្យាបាល ដែល​មិនមែនជា​ពេទ្យ មិនមាន​សញ្ញាបត្រ​ត្រឹមត្រូវ អនុវត្តន៍​ហាត់រៀន (Tructice) ​និង​បាន​ពិនិត្យ​អ្នកជំងឺ​នៅក្នុង​មន្ទីរ​សំរាក​ព្យាបាល​របស់ខ្លួន​​។ ម្យ៉ាងវិញទៀត​ពុំមាន​វត្តមាន​លោក​វេជ្ជបណ្ឌិត ឡាយ សេរី​វុ​ធ អ្នក​​ទទួលខុសត្រូវ​មន្ទីរ​សំរាក​ព្យាបាល និង​ពុំមាន​បុគ្គលិក​ពេទ្យ​គ្រប់គ្រាន់​សមស្រប​ជា​មន្ទីរ​សំរាក​ព្យាបាល នាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ត្រង ត្រូវ​ទុកជា​មោ​ឃៈ​នូវ​សេចក្តីសម្រេច​លេខ ១០៦(១៥ អប​សម​ព ចុះ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៥ របស់​ក្រសួង សុខាភិបាល​។​

អគ្គនាយក​បច្ចេកទេស​សុខាភិបាល ប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ និង​លោក​វេជ្ជបណ្ឌិត​ឡាយ សេរី​វុ​ធ ត្រូវអនុវត្ត​សេចក្តីសម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​សេចក្តីសម្រេច​នេះ​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕​ ដោយ​៖​កូ​ឡាប​

×