Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​អណ្តើក​ជាច្រើន​ក្បាល ត្រូវបាន​លែង​ឲ្យ​មានជីវិត តាមបែប​ធម្មជាតិ​វិញ ក្នុង​តំបន់​អភិរក្ស​

​បាត់ដំបង ​៖ សត្វ​អណ្តើក​ស្រែ​ជិត​១០០​ក្បាល ត្រូវបាន​សង្គ្រោះ រួច​លែង​ឲ្យ​មានជីវិត​តាមបែប​ធម្មជាតិ​ឡើងវិញ នៅក្នុង​តំបន់​អភិរក្ស​ឡូ​តិ៍​លេខ​២ ដែនទឹក​បឹង​ទន្លេសាប​។​

កម្លាំង​កងរាជអាវុធហត្ថ​ក្នុងស្រុក​ឯក​ភ្នំ បាន​ប្រាប់​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ សហការ​ជាមួយនិង​កម្លាំង​ស្នាក់ការ​៥០៨ រួម​ជា​នឹង​អាជ្ញាធរ​ឃុំ​កោះ​ជី​វាំង នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា​នេះ បាន​នាំយក​នូវ​សត្វ​អណ្តើក​ស្រែ​ចំនួន​៩៩​ក្បាល ស្មើ​១០០​គីឡូក្រាម ទៅ​លែង​ចូលក្នុង​ដែន​អភិរក្ស​បឹង​ទន្លេសាប ស្ថិត​ត​ក្នុង​ចំណុច​ព្រែក​ឡុង​អុង និង​ព្រែ​កដា នៃ​តំបន់​អភិរក្ស​ឡូ​តិ៍​លេខ​២ ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

គូសបញ្ជាក់ថា សត្វ​អណ្តើក​ស្រែ​ដែល​នាំយកទៅ​លែង ចូលក្នុង​ដែនទឹក​វិញ​នេះ បានមកពី​ការដកហូត​ពី មុខសញ្ញា​ល្មើស ដែលជា​និច្ចកាល​តែងតែ​ឆ្លៀតឱកាស រកស៊ី​ជួញដូរ លួចលាក់​កំបាំង​ភ្នែក​សមត្ថកិច្ច​៕​ ដោយ​៖​កូ​ឡាប​

×