Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​ជា​អ្នកសារព័ត៌មាន​អាជីព តែមាន​ជំនាញ​ខាង​ដេី​រ​លួច និង​ដេី​រ​ឆក់ ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ពេលនេះ​អស់​ត្រូវ​លក្ខណ៍​ហេី​យ​

spot_img

​បាត់ដំបង​៖ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ០៣​កេី​ត​ខែ ស្រា​ពណ៌ ឆ្នាំកុរ​ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៩ បុរស​ម្នាក់​បាន​ធ្វេី​សកម្មភាព​(​ឆក់​) យកប្រាក់​ពី​ក្នុងចំណោម​មនុស្សម្នា​ជា​ម្ចាស​ចាស់​ទ្រព្យ ស្ថិតនៅ​ចំណុច​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

បុរស​ដែលមាន​ឈ្មោះ ក្នុង​កំណត់ហេតុ​សាកសួរ​បំភ្លឺ​ដោយ​នគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​បង្ហាញថា ខ្លួន​មានឈ្មោះ សេង អ៊ុយ ភេទ​ប្រុស អាយុ ២៧ ឆ្នាំមាន​ទីលំនៅ ភូមិ ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ក្នុង​ច​ម្លេី​យ​របស់ខ្លួន​បុរស​ឈ្មោះ​សេង អ៊ុយ បាន​សារភាពថា​ក្នុង ដំណេី​រ​របស់ខ្លួន​នា​ថ្ងៃ​កេី​ត​ហេតុនេះ​គឺ​ខ្លួន​ដេី​រ​(​លួច​ឬ​ឆក់​)​ទ្រព្យសម្បត្តិ​អ្នកដទៃ​ណា​ដែល ខ្លួន​បាន​ប្រទះ​ឃេី​ញ​ថា មានឱកាស​លួច​ឬ​ឆក់​គឺ​ខ្លួន​ធ្វេី​ភ្លាម ។ លុះ​ដេី​រ​ដល់​ចំណុច​កេី​ត​ហេតុ​ខាង​លេី​បាន​ឃេី​ញ​គេ​កំ​ពុ​អង្គុយ​រាប់​ប្រាក់​នៅមុខ​ផ្ទះ ខ្លួន​ក៏​កេី​ត​ចេតនា​ចូលទៅ​លួច​ប្រាក់​នោះ ប៉ុន្តែ​ដោយសារ​ម្ចាស់​ប្រា​ក់នៅ​ទីនោះ​ខ្លួន មិនអាច​លួច​យកបាន ខ្លួន​បាន​ប្តូរ​ចេតនា​(​លួច​)​នោះ​ចោល​ទៅយក​ចេតនា​ថ្មី​គឺ​(​ឆក់​)​យកប្រាក់​នោះ​វិញ បន្ទាប់ពី​(​ឆក់​)​យកប្រាក់​នោះ បាន​ហេី​យ​ខ្លួន​ព្យាយាម​រត់គេចខ្លួន​ពី​ទីកន្លែង​កេី​ត​ហេតុ ប៉ុន្តែ​ក្នង​ពេល​(​ឆក់​)​នោះ ជនរងគ្រោះ​ជា​ម្ចាស់ទ្រព្យ​ឃេី​ញ​ទាន់ បាន​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​ក្នុងពេលនោះ​។ ដោយ​ឃេី​ញ​ស្ថានភាព​ផ្អេី​ល​ឆោឡោ ពី​ជនរងគ្រោះ​ជនសង្ស័យ​រូបនេះ បាន​ទាញយក​ដំបង​ដែក​ជ្រុង​វាយ​ទៅ​លេី​ជនរងគ្រោះ​ដេី​ម្បី​រំដោះខ្លួន​ពី​ទីកន្លែង​កេី​ត​ហេតុ ។ ដោយបាន​ការជួយ​អន្តរាគមន៍ ពី​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នៅ​ជិត​នោះ ជនសង្ស័យ​រូបនេះ​រួមទាំង​វត្ថុតាង​មាន​ប្រាក់រៀល​ចំនួន​៣០០,០០០​រៀល​(​សាមសិប​ម៉ឺន​រៀល​) ដំបង​ដែក​ជ្រុង​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​បុរស​ឈ្មោះ សេង អ៊ុយ បាន​បញ្ជាក់ថា ខ្លួន​ជា​អ្នកសារព័ត៌មាន អាជីព ហេី​យ​នៅជាប់​ខ្លួន​បស់​គាត់​មាន​ប័ណ្ណ​អ្នកសារព័ត៌មាន​ចំនួន​០២​ប័​ណ្ណ ដែល​ក្នុង​ប័ណ្ណ​ទាំងពីរ​នោះ​គឺ​៖​អ្នក​(​សារព័ត៌មាន​លេី​ក​ស្ទួយ​សង្គមជាតិ​) ៖

១-​ប័ណ្ណ​សារព័ត៌​មានឈ្មោះ​សេង អេី​យ ឆ្នាំ​កំ​ណេី​ត ២២-១២-១៩៩៣ មាន​លេខ​សម្គាល់​ No12 កាល​​បរិច្ឆេទ​ផ្តល់​ប័ណ្ណ 7/7/2019 ផុតកំណត់​ប្រេី​7/12/2019( មាន​បិទ​រូបថត របស់​ជនសង្ស័យ​រូបនេះ​) មាន​លេខ​ទូរស័ព្ទ 015 329 627 និង​លេខ 016 522 548 ​។

២-​ប័ណ្ណ​សារព័ត៌​មានឈ្មោះ ប៊ូ រដ្ឋ​សំណាង ឆ្នាំ​កំ​ណេី​ត ០១-០១-១៩៨៥ មាន​លេខ​សម្គាល់​No217 កាលបរិច្ឆេទ​ផ្តល់​ប័ណ្ណ 7/7/2019 ផុតកំណត់​ប្រេី​7/12/2019( មាន​បិទ​រូបថត របស់​ជនសង្ស័យ​រូបនេះ​)​មាន​លេខ​ទូរស័ព្ទ 015 329 627 និង​លេខ 016 522 548 ។

​អ្វីដែល​ជាការ​កត់សម្គាល់​នោះ​គឺ​(​រូបថត​)​ជន​ស័​ង្ស​យ​ស្ថិតនៅ​លេី​ប័ណ្ណ​សារព័ត៌មាន​ចំនួន​០២ ដែលមាន​ឈ្មោះ ផ្សេងគ្នា ឆ្នាំ​កំ​ណេី​ត​ផ្សេងគ្នា​ ​ឯ​កាលបរិច្ឆេទ​ផ្តល់​និង​ផុត​សុពលភាព​ប្រេី​ប្រាស់​ជា​ពេលវេលា​តែមួយ ។

​ចំពោះ​ការអះអាងរ​បស់ជនស​ង្ស័​យ​ដោយ​ភ្ជាប់​ជាមួយ​ប័ណ្ណ​សារព័ត៌មាន​ផង​នោះ​ជាការ​ពិត​ឬ​មិន​ពិត​យ៉ាងណា​នោះ ជា​រឿង​មួយ​ប៉ុន្តែ​យ៉ាងណាក៏ដោយ​ជន​ស​ង័​ង្ស​យ​រូបនេះ​ត្រូវ​បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×