Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូ​លឿនជ្រុ​លច​ង្កូត​ចូល​រថ​យន្តធំ​ស្លាប់​២នាក់ និង​របួស​ធ្ងន់​១នាក់

spot_img

បាត់ដំបង៖ យុ​វជន​៣នាក់​ជិះម៉ូតូលឿន មិនប្រុងប្រយ័ត្នជ្រុល​ចង្កូ​ត ទៅចូ​លរថ​យន្ត​ធុនធំ បណ្តា​លឲ្យស្លាប់នៅនឹងកន្លែងចំនួ​ន​២នា​ក់ និងម្នាក់ទៀតរបួស​ធ្ងន់​។

​ សមត្ថកិច្ចនៅមូលដ្ឋានបានប្រាប់ ឲ្យដឹង​ថា ជនរងគ្រោះស្លាប់ជា​អ្ន​កបើ​កប​រមា​នឈ្មោះរៀន ជីភេទប្រុស អា​យុ២១ឆ្នាំ រីឯអ្នករួមដំណើរ​ដែល​រងគ្រោះ​ស្លាប់​ដែរឈ្មោះកូវ ខុង ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ​លឹម​ ថៃ ភេទប្រុស អាយុ១៥ឆ្នាំរបួសធ្ង​ន់ អ្នកទាំង៣មានទីលំនៅក្នុងភូ​មិ​ទំពូង​ជើង ឃុំតាម៉ឺន ស្រុ​កថ្មគោ​ល ខេត្តបាត់ដំ​បង​ជាមួ​យគ្នា។

ប្រភពនៅកន្លែង​កើតហេតុបង្ហើបប្រាប់​ថា ​មុនពេលគ្រោះថ្នាក់បង្កឡើងគេឃើញ រថ​យន្តធុនធំ១គ្រឿង បើកបរក្នុងទិសដៅ​ពីជើងទៅត្បូ​ង លុះ​មកដល់ចំណុចកើតហេតុក៏ស្រាប់តែម៉ូតូបង្ក រងគ្រោះ​ដែល​បើក​បរ​ក្នុងទិ​សដៅស្របគ្នា ខណៈបោះពួយ​យ៉ា​ងលឿន​នោះ ក៏បា​នជ្រុ​លចង្កូតទៅចូលក្រោមរថយន្ត​ប​ណ្ដាលឲ្យស្លាប់ និង​ម្នាក់​រង​របួស​តែម្ត​ង។

សមត្ថកិច្ចបានប​ញ្ជាក់​បន្ថែ​មថា ហេតុការណ៍គ្រោះថ្នាក់ខាង​លើនេះ បានកើតឡើងនៅអំឡុ​ង​វេលាម៉ោង៦និង៣០នាទីព្រលប់​ ថ្ងៃ​ទី៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ​ជា​តិលេ​ខ៥ ត្រង់ចំណុច​ភូមិ​អូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំ​បង រវា​ងរថ​យន្ត​ធុនធំម៉ាក VolVo ពណ៌ខៀវលា​យក្រ​ហម ស និង​ពាក់​ផ្លាកលេខ​ភ្នំពេ​ញ ៣D-៦៨៣៦ អ្នកបើកបរ​គេចខ្លួ​នបាត់ ក្រោយពេ​លកើត​ហេតុ ​ចំណែកឯម៉ូតូរងគ្រោះម៉ាក​ហុ​ងដាទ្រី​ម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២​០១៩ ពាក់ស្លាកលេខ ១A​F- ២០៣៨ ៕ ដោយ៖កូឡាប

spot_img
×