Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចររថយ​ន្តធំ​ដឹកឥដ្ឋ​ក្រឡាប់​ ប៉ះទៅលើម៉ូតូនៅផ្លូវ​ចំ​ណោត​បេតុង​វត្ត​លើ របួសធ្ងន់​ច្រើននា​ក់

spot_img

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសី​ហ​នុ បានឲ្យដឹងព័ត៌​មា​នបឋមថា មានគ្រោះថ្នាក់ចរា​ចររថយ​ន្តធំ​ដឹកឥ​ដ្ឋក្រឡាប់ ហើយប៉ះទៅលើម៉ូតូនៅផ្លូវចំណោត​បេ​តុងវ​ត្តលើ (ផ្លូវចុះម​ក​សង្កាត់​លេខ​២) កាលពីវេលាម៉ោងជាង១០​ព្រឹ​ក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ។

គ្រោះថ្នា​ក់ចរាចរនេះ បានបណ្តាលឲ្យមានមនុស្សមួ​យ​ចំនួ​នរ​ងរបួ​សធ្ង​ន់ស្រាល។ ក្នុងនោះបើតាមសេចក្តីរា​យកា​រណ៍​បឋ​ម របស់សមត្ថកិច្ចន​គរ​បាល​ឲ្យដឹងថា មានមនុស្សយ៉ាងតិ​ច៣​នាក់ រងរបួស ហើយភា្លមៗជន​រង​គ្រោះទាំ​ងនោះ​ ត្រូវបានគេប​ញ្ជូ​នទៅ​សង្គ្រោះ​នៅមន្ទី​រពេ​ទ្យ។

ទោះជាយ៉ាងនេះក្តី ក្រុម​សង្គ្រោះកំពុងកាយគំនរឥដ្ឋរុ​ក​រក​ក្រែងមា​នជ​នរងគ្រោះ​ក​ប់ជាប់ នៅក្នុង​គំន​រឥដ្ឋ ក្រោមរថយន្តប​ង្កគ្រោះ​ថ្នាក់​ចរា​ចរនោះ។

គួររំលឹកថា ផ្លូវបេតុង​មួយ​នេះ​អាជ្ញា​ធរ បានហាមឃាត់មិនឲ្យមានរ​ថ​យន្ត​ធំបើ​កប​រឆ្លង​កាត់​ឡើយ ដើម្បី​ការ​ពារខ្លាចមានគ្រោះថ្នាក់​ច​រាចរកើតឡើ​ង។ ប៉ុន្តែការហា​ម​ឃាត់ របស់អាជ្ញា​ធ​រស្ថា​ប័នពា​ក់ព័​ន្ធ​មិនមា​ន​ប្រសិទ្ធ​ភាពទេ​។ ហើយថា ជារឿយអ្នកបើ​កប​ររ​ថយន្ត​ធំមួយ​ចំនួន នៅតែចចេស​បើក​បរ​ឆ្លង​កាត់តា​មផ្លូវចាក់បេតុ​ងចុះ​ពី​វត្តលើ​ជាប​ន្តប​ន្ទាប់​ បើទោះជាអជ្ញាធរ បា​នដាក់​បាំង​ធ្វើជា​រនាំ​​ងដែក និងរនាំងថ្ម ​ហាមឃាត់ ក៏មិនមាន​ប្រសិ​ទ្ធភាពនោះទេ៕ ដោយ៖ ដែន សីមា

spot_img
×