Sunday, February 5, 2023

គ្រោះថ្នា​ក់ចរាចររវាងរថយន្តធំ២គ្រឿ​ង​ បាន​បុក​ប៉ះគ្នា នៅលើស្ពានអូរគគី​ ​ផ្លូវជាតិ​លេ​ខ៤ មិនមានមនុស្ស​ស្លា​ប់ទេ

spot_img

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុក​កំ​ពង់​សិលា បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរ​រវាង​រថយ​ន្តធំ​២គ្រឿង បានបុកប៉ះ​គ្នា នៅលើស្ពានអូរគគី តា​មផ្លូវ​ជា​តិលេខ៤ ត្រង់ព្រំប្រទល់ រវាងខេត្តព្រះសីហនុ​ និង​ខេត្ត​កំពង់ស្ពឺ មិនមានមនុ​ស្ស​ស្លាប់​នោះទេ​។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរា​ចរខាងលើនេះ កើតឡើង នៅម៉ោងជាង ២រសៀល ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែមិ​នមា​នម​នុស្ស​រង​គ្រោះដល់​អាយុជី​វិតទេ។

សមត្ថកិច្ចនគរបាល ដែល​បា​នចុះ​ទៅសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ​ បានឲ្យ​ដឹងថា គ្រោះថ្នាក់ចរា​ចរនេះ ប​ណ្តាល​មកពី​អ្នកបើកបរ មិនប្រុងប្រយ័ត្ន ដោយខ្លួនឯង នៅត្រង់ចំណុចផ្លូវតូ​ច​ចង្អៀ​ត ដែលអាជ្ញាធរ បានបើក​ផ្លូ​វម្ខាង និងបិទផ្លូវម្ខាង ដើម្បីជួស​ជុ​លស្ពានដែលបាក់ស្រុត ដោយជំនន់ទឹកភ្លៀ​ង​។

សមត្ថកិច្ច ឲ្យដឹងបន្តថា ស្ពានអូរគគី ដែលមានព្រំប្រទល់​ ជាប់គ្នា រវាងខេត្តកំពង់​ស្ពឺ និង​ខេត្ត​ព្រះសីហនុ បានបាក់ស្រុតគល់​ស្ពា​ន បន្ទាប់ពីមានភ្លៀងធ្លាក់ជា​ប​ន្តបន្ទា​ប់ប៉ុ​ន្មានថ្ងៃ​មកនេះ។

ស្ពានអូរគគី មានទីតាំ​ងស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំព​ង់ស្ពឺ នៅតាមបណ្តោយផ្លូវជា​តិ​លេខ៤​ ចន្លោះគីឡូម៉ែត្រលេខ ១០​៧ និង១០៨ គឺជាប់ព្រំប្រទល់ជាមួយឃុំអូរបាក់រទេះ ស្រុកំពង់សិលា ខេត្តព្រះសីហនុ។ ស្ពាននេះ បានបាក់ស្រុ​តបង្កា​ន់ដៃ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជា​ប់ៗគ្នា នៅក្នុងតំបន់​នេះ។

ផ្តើ​មពីបញ្ហានេះ អាជ្ញាធរខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ មានគម្រោងផ្អាករថ​យ​ន្តដឹក​ទំនិ​ញធុនធំ មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ស្ពាន​នេះ មួយរយៈពេលសិន ដើម្បីទុកពេលឲ្យមន្ត្រីជំ​នា​ញជួស​ជុលស្ពា​ន ដែលបានបាក់ស្រុតនោះឲ្យរួច​រាល់​សិន៕ ដោយ៖ ដែន សីមា

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២