Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែសីហា ឆ្នាំ​២០១៩

ឆ្នាំ​ជូត

រាសីល្អជាមធ្យម ។ ការងារ ល្អ​បំផុត គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​ងាយស្រួល ត្រូវ​តាម​គម្រោងការ ។ លុយកាក់ ខ្សត់ខ្សោយ ត្រូវ​ចេះ​កំហិត​ខ្ទង់ចំណាយ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលកើតជារឿងអាក់អន់ចិត្តហើយខ្លះអាចឈានដល់ការគុំកួនសងសឹកណាមួយកើតឡើង ។ ការធ្វើដំណើរផ្លូវឆ្ងាយឲ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិចពីព្រោះងាយជួបប្រទះណាស់ ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំកុំចង់សាកល្បងឬឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នកើតជាបញ្ហាណាមួយ ហើយមានតែអាប់ឱនកេរ្តិ៍ឈ្មោះនិងឈានដល់ខូចអនាគតភ្លឺស្វាងអសារឥតការ៕

ឆ្នាំ​ឆ្លូវ 

រាសីខ្ពស់ត្រដែត ។ ការងារ ថ្ងៃនេះមានជោគសិរីដូចនេះបើចង់ធ្វើអ្វីក៏តែងចម្រើនលូតលាស់និងមានជោគជ័យចំពោះមុខផង ។ លុយកាក់ ល្អប្រសើរ ថ្ងៃនេះ​អាច​ទិញ​បានរ​បស់​ល្អ​តម្លៃ​ថោក ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលក់ចេញគ្រាន់រស់រវើកគួសមហើយបើចង់ជួញឆ្ងាយទៀតសោតក៏តែងហុចផ្លែផ្កានិងសុខដុមដូចសព្វមួយដង ។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញ ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូរគាប់ពេលនេះជាឱកាសល្អក្នុងទំនាក់ទំនងនិងស្វែងរកហើយ ៕

ឆ្នាំ​ខាល

រាសីស្រុតចុះ ។ ការងារ នៅថ្ងៃនេះដោយសារដួងរាសីធ្លាក់ចុះហេតុនេះបើចង់ពឹងពាក់ឬខ្ចីរបស់អ្វីមួយពីអ្នកដទៃតែងមិនឆ្លើយតបដូចក្តីគាប់បំណងនោះឡើយ ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូវមានការរីកលូតលាស់ទៅមុខយឺតណាស់ ហើយអ្នកខ្លះរកគ្រាន់ចិញ្ចឹមខ្លួនក៏យ៉ាប់ផង ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីប្រយ័ត្នការលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទកើតតែបញ្ហាពាក់មុខយក្សដាក់គ្នា ៕

​ឆ្នាំ​ថោះ

រាសីល្អជាមធ្យម ។ ការងារ គ្រប់យ៉ាង​មិន​បាន​រីកចម្រើន​តាម​គ្រោងការណ៍​ដំបូង ។ លុយកាក់ ថ្ងៃ​នេះ​គួរ​រក្សា​ប្រាក់​ឲ្យ​ជាប់​ក្នុង​ហោប៉ៅ មិន​ត្រូវ​ខ្ជះខ្ជាយ​ទៅ​ក្នុង​ការទិញ​របស់ ។ សម្រាប់ថ្ងៃនេះអ្នករកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូល ពិសេសតែងកើតមានរឿងរ៉ាវជាមួយអ្នកដទៃថែមទៀត ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីវិញមានការរីកលូតលាស់ទៅមុខយឺតតែក៏ងាយថយក្រោយ ៕

​ឆ្នាំ​រោង

រាសីល្អជាមធ្យម ។ ការងារ គួរ​មាន​ភាពម្ចាស់ការ និង​សកម្ម​ក្នុង​ការងារ​ប្រសិន​ចង់ឲ្យ​បុព្វហេតុ​រីកចម្រើន​រឹងមាំ ។ លុយកាក់ មិន​ត្រូវ​ចាយវាយ​ផ្តេសផ្តាស គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​ល្អ ។ សម្រាប់អ្នករកស៊ីជួញដូរវិញក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញដូរទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ ណ្ឌដឹកមុខច្រើន ៕

​ឆ្នាំ​ម្សាញ់ 

រាសីខ្ពស់ត្រដែត ។ ការងារ ខួរក្បាល​ភ្លឺស្វាង រវៀសរវៃ​ជួយ​ឲ្យ​អ្នក​ឆ្នាំម្សាញ់​ក្តាប់បាន​ឱកាសល្អៗ​ច្រើន​អនេក​នៅថ្ងៃនេះ ការងារ​អ្វី​១​ទទួលបាន​ផល ។ លុយកាក់ មិនល្អ ត្រូវ​ប្រយ័ត្ន​ពេល​សម្រេច​បោះទុន​រកស៊ី ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច ព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទំាងពេលទៅនិងពេលត្រឡប់មកវិញ ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានការលូតលាស់និងផ្អែមល្ហែមល្អប្រពៃ៕

​ឆ្នាំ​មមី 

រាសីស្រុតចុះ ។ ការងារ ធ្លាក់ចុះ មិន​ត្រូវ​អភិរក្ស​ជ្រុល គួរ​ចេះ​ក្តាប់​យោបល់​គ្រប់គ្នា ។ លុយកាក់ ថ្ងៃនេះ​មាន​រឿង​ត្រូវ​ខាតបង់​ប្រាក់​កាស ។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបភាពតានតឹង ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់កក់ក្តៅទៅរួច ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំមានភាពផុយស្រួយ ជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រពៃបំផុត ៕

​ឆ្នាំ​មមែ

រាសីល្អជាមធ្យម ។ ការងារ អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ ។ លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការបញ្ចេញ​ប្រាក់​វិនិយោគ ។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថា មានភាពរលូនល្អទៅមុខក្តីតែយ៉ាងណា​ ក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកប្រយ័ត្នចំណូឡតូចតាចបោលហួសព្រោះរវល់តែស្រវាចាប់តែអាធំ ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕

​ឆ្នាំ​វក

រាសីខ្ពស់ត្រដែត ។ ការងារ មាន​អ្នក​ជួយ​យក​អាសា ការងារ​រលូន​ល្អ ។ លុយកាក់ ល្អប្រសើរ គួរ​បោះទុន​រកស៊ី ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឲ្យបានច្រើន ព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន ។

រីឯមនោសញ្ចេតនា ស្នេហាកម្លោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចម្រើនលូតលាស់ និងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ ៕

​ឆ្នាំ​រកា

រាសីខ្ពស់ត្រដែត ។ ការងារ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារដែលសំខាន់ ឬចរចាបញ្ហាអ្វីមួយក៏ប្រសើរដែរ ។ លុយកាក់ ស្ថិរភាព​តែ​ក៏​មិន​ត្រូវ​ខ្ជះខ្ជាយ ។ ចំពោះលោកអ្នកប្រកបរបររកស៊ីជួញដូរវិញ បើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មី ឬចង់បណ្តាក់ទុនអ្វីមួយក៏ជាពេលវេលាល្អណាស់ ។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯមនោសញ្ចេតនា ស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃ៕

​ឆ្នាំចរ

រាសីល្អជាមធ្យម ។ ការងារ ទោះបី​មាន​គំនិត​ថ្មី​ច្រើន តែ​បែរជា​មិន​ត្រូវ​បាន​គ្រប់​គ្នា​ទទួលស្គាល់ ។ លុយកាក់ ថ្ងៃ​នេះ​មិន​ត្រូវ​ចេញ​ក្រៅ​ជួបជុំគ្នា ដើម្បី​សន្សំ​សំចៃ​ប្រាក់កាស ។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហូរហែរសម្រាប់ការចាយវាយអីចឹងដែរ ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទំាងពេលទៅនិងត្រឡប់មកវិញ ។

រីឯមនោសញ្ចេតនា ស្នេហាស្រីប្រុសកុំគប្បីយកភាពប្រកែប្រកាន់ និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍ ៕

​ឆ្នាំ​កុរ

រាសីខ្ពស់ត្រដែត ។ ការងារ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ប្រកបកិច្ចការងារងារដែលសំខាន់ ព្រោះថាផ្លែផ្កាដែលល្អៗតែងហុចមកវិញនៅពេលក្រោយជានិច្ច ។ លុយកាក់ ល្អប្រសើរ មានឱកាស​ទិញ​បាន​របស់​ល្អ​តម្លៃថោក ។អ្នកប្រកបរបររកស៊ីជួញដូរ បើចង់រកសស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញគាប់ប្រសើរជាង ។ ការធ្វើដំណើរទីជិតឆ្ងាយជូបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅ និងពេលត្រឡប់មកវិញ ៕

រីឯមនោសញ្ចេតនា ស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកព្រោះតែងអាចជោគជ័យដូចបំណង៕

×