Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិទិន​ឈប់សម្រាក​ឆ្នាំ​២០២០៖ កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ចំនួន ៦​ថ្ងៃ តែ​បន្ថែម​ថ្ងៃ​ឈប់សម្រាក​១​ថ្ងៃ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដូច្នេះ​ថ្ងៃ​ឈប់សម្រាក​នៅសល់​ត្រឹមតែ ២២​ថ្ងៃ​

ភ្នំពេញ ​៖ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ ស្ដីពី ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២០ ដោយបាន​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ​ប្រចាំឆ្នាំ​២០២០ មក​នៅត្រឹម ២២​ថ្ងៃ ពោល​កាត់បន្ថយ​អស់​ចំនួន ៦​ថ្ងៃ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​។ នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន លើ​ផេ​ក​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃទី 6 ខែសីហា​នេះ​។​

​នៅក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចុះ​នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើន ព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី មក​នៅត្រឹម​ចំនួន​១​ថ្ងៃ និង​បាន ប្រកាស​លែងឱ្យ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​និង​ទិវា​ចំនួន ៥ គឺ ​៖

១. ពិធីបុណ្យ​មាឃបូជា ដែល​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​១៥ កើត ខែមាឃ ជា​រៀងរាល់ឆ្នាំ​

២. ទិវា​ជាតិ​នៃ​ការចងចាំ ដែល​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ​

៣. ទិវា​កុមារ​អន្តរជាតិ ដែល​តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២០ ខែឧសភា ជា​រៀងរាល់ឆ្នាំ​

៤. ទិវា​រំឭក​ខួប នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា​

៥. ទិវា​សិទ្ធិមនុស្ស​១០ ធ្នូ​

​ចំណែកឯ​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​វិញ នៅ​ឆ្នាំ​២០២០ ខាងមុខ ប្រជាពលរដ្ឋ​ខ្មែរ មិន​ថា​មន្ត្រីរាជការ និយោជិត ឬ​កម្មករ​នោះទេ នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​ឈប់សម្រាក​បន្ថែម​មុន​ពិធីបុណ្យ​នេះ​មួយថ្ងៃ គឺ​នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែមេសា ឆ្នាំ​២០២០​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​នូវ​កំណើន​នៃ​ការវិនិយោគ និង​ធានា​ឱ្យបាន​នូវ​លទ្ធភាព​ប្រកួតប្រជែង​របស់​កម្ពុជា នៅក្នុង​ទីផ្សារ​អន្តរជាតិ ក្រៅតែពី​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​សាធារណៈ រាជរដ្ឋាភិបាល​បានសម្រេច​ចាត់វិធានការ​ជា​យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ចំនួន​៥ រួចមកហើយ​គឺ ១. ការលុបបំបាត់ចោល​នូវ​ស្ថាប័ន​ដែលមាន​តួនាទី​សាំញ៉ាំ​ច្រើនលើករ​ណី​តែមួយ​នៅតាម​ព្រំដែន​, ២. ការលុបបំបាត់​ស្ថាប័ន​ដែល​លែង​ដើរតួនាទី​សំខាន់​ក្នុង​បរិបទ​សង្គម​បច្ចុប្បន្ន «​កាំ​ង​សាប​», ៣. ការបង្កើត​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស ៤. ការផ្ដល់​ឱកាស​ឱ្យ​កម្មករ​ទាំង​ប្រាក់បៀវត្សរ៍ ការថែទាំ​សុខភាព​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង ៥. ការពង្រឹង​លើ​វិស័យ​អប់រំ​និង​បណ្ដុះបណ្ដាល​។ ហើយ​ចុង​ក្រោយនេះ ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​សាធារណៈ នឹង​ក្លាយទៅជា​យុទ្ធសាស្ត្រ​សំខាន់​មួយ ក្នុងចំណោម​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ដទៃ​ផ្សេងទៀត សម្រាប់​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​ជាតិ​និង​អន្តរជាតិ ក៏ដូចជា​សហគ្រិន​ក្នុងស្រុក​ទាំងឡាយ ឱ្យមាន​ទស្សនទាន​ប្រកបដោយ​ភាព​វិជ្ជមាន​សម្រាប់​ការរីកចម្រើន និរន្តរភាព​នៃ​ដំណើរការ​អាជីវកម្ម ក៏ដូចជា​លទ្ធភាព​បង្កើន​ប្រាក់ចំណេញ​របស់ខ្លួន​នៅ​កម្ពុជា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×