ស្ថាប័នគ្រប់គ្រងវិស័យភាពយន្តចិនបានធ្វើការហាមមិនឲ្យក្រុមហ៊ុនផលិតភាពយន្ត និងតារាចិនទាំងអស់ ចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ដ៏ធំប្រចាំឆ្នាំនៅតៃវ៉ាន់។
ស្ថាប័នគ្រប់គ្រងវិស័យភាពយន្តចិន មិនបានធ្វើការផ្តល់ហេតុផលនោះទេ ចំពោះការបញ្ជាឲ្យក្រុមហ៊ុន និងតារាទាំងអស់ធ្វើពហិការកម្មវិធីប្រគល់ពានរង្វាន់ Golden Horse Awards ដែលនឹងប្រារព្ធធ្វើឡើងនៅតៃវ៉ាន់។
ការដាក់បំរាមនោះទំនងជាកើតឡើងដោយសារតែភាពតឹនតឹងរវាងចិន និងតៃវ៉ាន់។
ចិនបានទាមទារឲ្យកោះតៃវ៉ាន់លុបចោលភ្លាមនូវសំណើរទិញអាវុធពីអាមេរិច របស់កោះតៃវ៉ាន់។
កាលពីខែកក្កដា កន្លងទៅនេះ ចិនបានធ្វើការរិះគន់អាមេរិចដែលមិនបានប្រកាន់ភ្ជាប់នូវគោលនយោបានចិនតែមួយ ដែលអាមេរិចទទួលស្គាល់ និងអាមេរិចត្រូវមានទំនាក់ទំនងផ្លូវការជាមួយចិន មិនមែនតៃវ៉ាន់នោះទេ។
ចិនបានចាត់ទុកកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយចិនតែងប្រកាសថា នឹងយកតៃវ៉ាន់មកគ្រប់គ្រងវិញនៅថ្ងៃណាមួយ ដោយប្រើកម្លាំងយោធាប្រសិនជាចាំបាច់។
សូមបញ្ជាក់ថា ការហាមប្រាមតារា និងក្រុមហ៊ុនរបស់ខ្លួនមិនឲ្យចូលរួមក្នុងកម្មវិធីពានរង្វាន់ខាងលើ ត្រូវបានគេមើលឃើញថា ជាវិធានការរបស់ទីក្រុងប៉េកាំងក្នុងការដាក់សម្ពាធលើតៃវ៉ាន់ ជុំវិញគម្រោងទិញអាវុធពីអាមេរិចរបស់តៃវ៉ាន់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC