Sunday, March 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទូទៅ​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​

(​ភ្នំពេញ​) ៖​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​កោះអញ្ជើញ​មន្ត្រីនគរបាល​ជាង​៤១​រូប​មកពី​០៨​នាយកដ្ឋាន សិក្សា​ពី​វិធីសាស្ត្រ​ស៊ើបអង្កេត ការប្រមូល​ភស្តុតាង​បឋម ការគ្រប់គ្រង​ទីតាំង​កើតហេតុ យុទ្ធសាស្ត្រ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​”​។

​នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ ២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ បាន​មានប្រសាសន៍ថា គោលបំណង​ក្នុងការ​បង្កើត​វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បីឱ្យ​សិក្ខាកាម​ដែល​ចូលរួម​មានចំណេះដឹង​ក្នុង​យុទ្ធសាស្ត្រ​សម្រាប់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទូទៅ​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។ លោក​ក៏បាន​មានប្រសាសន៍​ទៀតថា​ទោះបីជា​វគ្គ​សិក្សារ​នេះ​ខ្លី​មែនពិត តែ​នឹងមាន​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន​ទៀត​នៅ​ថ្ងៃមុខ​ដែល​អាចធ្វើឱ្យ​សិក្ខាកាម​ទាំងអស់​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​ពី​សាស្ត្រាចារ្យ​ជាច្រើន​សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុង​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​។ លោក បាន​ផ្តាំផ្ញើ​ទៅឱ្យ​សិក្ខាកាម​ប្រើប្រាស់​អ្វីដែល​បានទទួល​នៅថ្ងៃនេះ​ក្នុង​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​ឱ្យបាន​ជោគជ័យ​៕​ ដោយ​៖​កូ​ឡាប​