ភ្នំពេញ៖ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានចុះហត្ថលេខាកិច្ចសហប្រតិបតិ្តការជាមួយលោកប្រធានអង្គការជំនួយប្រជាជនន័រវែស (NPA) ប្រចាំតំបន់ ដើម្បីទទួលជំនួយថវិកាចំនួន៣២៣.៦៦៨ដុល្លារអាមេរិក ដែលផ្តល់ដោយក្រសួងបរទេស នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក គាំទ្រសកម្មភាពបោសសំអាត កាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៃកងឯកភាពកម្ចាត់មីនទី៥ របស់ស៊ីម៉ាក់ ដែលត្រូវប្រតិបតិ្តការនៅខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តព្រៃវែង។
គម្រោងនេះ មានរយៈពេល២ខែ ដើមឆ្នាំ២០១៨ ដើម្បីស៊ីម៉ាក់សហការដេញថ្លៃគម្រោងជំនួយ៤លានដុល្លារ រយៈពេល២ឆ្នាំ (២០១៨-១៩)។
សូមបញ្ជាក់ជូនថា រយៈពេល១២ខែ (មករា-កុម្ភ:) ២០១៧ គម្រោងជំនួយសហរដ្ឋអាមេរិក ផ្តល់មកស៊ីម៉ាក់តាមរយៈអង្គការ NPA ហើយស៊ីម៉ាក់ ទទួលផ្ទាល់មានចំនួនជាង២លាន១សែនដុល្លារអាមេរិក ហើយសម្រេចបានលទ្ធផលរំដោះផ្ទៃដីបានចំនួន ៦៥គីឡូម៉ត្រក្រឡា ស្រាវជ្រាវតំបន់ចំការគ្រាប់ និងរុករកឃើញ និងកម្ទេចចោលសំណល់ជាតិផ្ទុះពីសង្គ្រាម គ្រប់ប្រភេទ មានចំនួនជាង២ម៉ឺនគ្រាប់៕ ដោយ៖បញ្ញាស័ក្តិ