ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យនិងបានរកឃើញមានជនជាតិវៀតណាមចំនួន ៩ នាក់ ស្រី៤នាក់ គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។ ជនជនជាតិវៀតណាមទាំងនោះ បានលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅទីតាំងផ្ទះទិញអេតចាយ ភូមិកោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះបានធ្វើឡើង ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោស្នងការរង ទទួលផែនអន្ដោរប្រវេសន៍ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយ អនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យ បានសហការ ជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌច្បារអំពៅ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី៕ ដោយ៖បញ្ញាស័ក្តិ